ស្វ៊ែរឲ្យសប្បុរសជនខ្មែរឃើញផង!! លោកពូ​ កែវណាង ពិការភ្នែកទាំងពី​រ ស៊ីឈ្នួលដុតធ្យូងឲ្យគេដេីម្បីចិញ្ចឹមប្រពន្ធកូននកំពុងមានជំងឺ​ តែពេលនេះ ប្រពន្ធនិងកូនរបស់គាត់បានស្លាប់អស់ហើយ…(មានវីដេអូ)

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា កាលពីពេលថ្មីៗនេះមានការចែករំលែកវីដេអូមួយដែលបង្ហាញពីសកម្មភាពរបស់បុរសពិការភ្នែកទាំងពីរម្នាក់ខំពុះពារ ប្រកបមុខរបបជាអ្នកដុតធ្យូង ដោយបានថវិកាពីការចំនេញបន្ដិចបន្ដួចយកមក ព្យាបាលប្រពន្ធរបស់ខ្លួន ដែលមានជំងឺដ៏រាំរ៉ៃ។ ទង្វើររបស់គ្នាបានទទួលនៅការអាណិត និងកោតសរសើរយ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម។

បើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អាចារ្យ ចិត្តធម៌ បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ អាណិតលោកពូ​ កែវណាងពិការទាំងពី​កាលពីមុនរកស៊ីឈ្នួលដុតធ្យូងឲ្យគេដេីមចិញ្ចឹមប្រពន្ធកូននកំពុងមានជំងឺ​ តែអនិច្ចារអាសូរលោកប៉ុន្មានខែកូនប្រុសបានស្លាប់អស់ចោលគាត់​ តែឥឡូវនេះប្រពន្ធជាទីស្រលាញ់របស់គាត់បានស្លា ប់ចោលគាត់ហេីយ​ ពូអេីយពូអាណិតណាស់ពូ​ ខ្ញុំចូលរួមរំលែកទុក្ខលោកពូផងសូមបងប្អូនចូលរំលែកទុក្ខគាត់ផងAcha Chet Thor093405022/095405022 ។

ជាមួយគ្នានេះក៏មានអ្នកចូលរួមចែករំលែកទុក្ខជាច្រើន ដោយមានអ្នកខ្លះបញ្ចេញយោបល់ផ្សេងៗគ្នាថា “Malis Flower ខ្ញុំចង់ជួយថវិការគាត់ខ្លះបង ចូលឆាតខ្ញុំមក”,”ChanTha Leng គួរអោយអាណិតគ្រួសារគាត់ណាស់មានតែប្អូនៗអ្នកសាព័រមានជួយផ្សប់ផ្សាយរកជំនួយអោយគាត់ផង”,”Sok Chea Onilne គាត់នៅណាដែរគួរអោយអាណិតណាស់”៕


Leave a Reply

Your email address will not be published. Required fields are marked *