មនុស្ស​​​​ស្រី​ថ្លៃថ្នូរ​​​មាន​គុណធម៌​​​​ក្នុង​​ខ្លួន​ ​តែង​​​ប្រកាន់​​ខ្ជាប់​​អាកប្បកិរិយា​​​​​បែបនេះ!!!

​ការ​ប្រើ​​ប្រាស់​​របស់​​ថ្លៃ​​ទំនើប ស្លៀក​​ពាក់​​​ទាន់​​សម័យ​​ មាន​ទ្រព្យ​​សម្បត្តិ​​​ច្រើន ទើប​ហៅ​ថា​​​ថ្លៃ​​ថ្នូរ​មែន​ទេ​?​​​​​​​​​​​​​​​​​ចម្លើយ​​​​ច្បាស់​ជា​​មិន​មែន​​ ព្រោះ​​សម្ភារៈ​ទាំង​នោះ​គ្រាន់​​តែ​​​​ជា​ផ្នែក​មួយ​​ប៉ុណ្ណោះ។​ បើ​​​​អ្នក​ចង់​​​​បាន​​តម្លៃ​​​ពេញ​លេញ ​​​​​គួរ​​​មាន​​គុណធម៌​​និង​ប្រកាន់​​ខ្ជាប់​​អាកប្បកិរិយា​​​​​​​៩យ៉ាង​​នេះ​ក្នុង​​ខ្លួន​។​

១. មិន​ត្អូញត្អែរ​ រអ៊ូ​​រទាំ​​​ឥត​​ឈប់ឈរ ​​ពេល​មាន​បញ្ហា​អ្វី​មួយ​​កើត​​ឡើង​​។ ត្រូវ​ចាំ​​ថា​គ្រប់​​​រឿង​រ៉ាង​​លើ​​​លោក​នេះ គ្មាន​ថ្ងៃ​​​​​អាច​តាម​​ចិត្ត​អ្នក​គ្រប់​​ពេលវេលា​​​​បាន​​​​ឡើយ។២. ​ក្លាហាន​​​​ ​មាន​​​ទំនុក​​ចិត្ត​​មិន​​​ភ័យ​​​ខ្លាច​​ ប៉ុន្តែ​​មិន​ជិះ​ជាន់ បង្អាប់​​​​​បំបាក់​ទឹក​​ចិត្ត​​​​​​​អ្នក​​ដែល​​ទាប​​ជាង​​ខ្លួន។

៣. ​​​​​​ចេះ​​គ្រប់​គ្រង​​អារម្មណ៍ មិន​​​​​ទ្រគោះ​បោះ​​បោក ឆេវ​​ឆាវ​​​ ទំនើង​តាម​អំពើ​​ចិត្ត​​ រួច​​អាង​​​សុំទោស​ឬ​​សង​​​​ការ​​ខូច​​​ខាត​​​​តាម​​ក្រោយ​​​​នោះ​​ទេ។៤. ​គ្មាន​​​គំនិត​​អវិជ្ជមាន មិន​​គិត​​អី​ផ្តេសផ្តាស​​​​​តែ​ម្នាក់​​​ឯងគ្មាន​​​ហេតុផល​ និង​មិន​​​​វិនិច្ឆ័យ​​​​​​​​​​​នៅ​ពេល​​មិន​​ដឹង​​ហេតុការណ៍​​​​ច្បាស់​​លាស់​ជា​មុន​។

៥. ​​​មាន​ចិត្ត​​អំណត់​​អត់​​ធ្មត់ ចេះ​​​​រង់​​ចាំ អាច​បត់​​បែន​​តាម​កាលៈទេសៈ ព្រម​ទាំង​ផ្តល់​​​ឱកាស​​ឲ្យ​​​ខ្លួន​​ឯង​​​និង​អ្នក​​ដទៃ។៦. ប្រើ​​​អំណាច​​​ធ្វើ​ជា​​មនុស្ស​​​​ដែល​​គួរ​ឲ្យ​​​​​​គេ​គោរព ប៉ុន្តែ​​មិន​មែន​​ឲ្យ​​គេ​​​ខ្លាច។

៧. ហ៊ាន​ទទួល​​​​ស្គាល់​​កំហុស​​របស់​​​ខ្លួន​ និង​​ព្យាយាម​​កែប្រែ​​ឲ្យ​​ប្រសើរ​​ឡើង មិន​​មានៈ​​​ចង់​ឈ្នះ​តែ​​​ឯង។៨. ប្រកាន់​​​សច្ចៈ​​មិន​​លម្អៀង ចេះ​ជួយ​​​​ដោះ​​ស្រាយ​​ ​​ខ្វាយ​​ខ្វល់​​ពេល​ឃើញ​​​អ្នក​​ដទៃ​ជួប​​ទុក្ខ​​​​​លំបាក មិន​​អាត្មានិយម​​​​ គិត​ថា​​ផែន​​ដី​​នេះ​​ជា​របស់​​​​ខ្លួន។​​៩. ​​ចេះ​​​បែង​​ចែក​​ពេល​​វេលា​​​ច្បាស់​លាស់​ ដឹង​​ថា​ពេល​ណា​​​​​​​​​​​​គួរ​​​​គិត ​ពេល​​ណា​​ត្រូវ​​សប្បាយ ទោះ​បី​​​​ខឹង​​​​ក៏​​​ឆាប់​​បាត់​​ មិន​គុំ​​យូរ​​នាំ​​​​​​​​អបមង្គល៕​

ប្រភពពី kanha

Leave a Reply

Your email address will not be published. Required fields are marked *