ត្រឹមតែផ្លែ លម៉ើ ចំនួន ៣ គ្រាប់រៀងរាល់ថ្ងៃ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍មិននឹកស្មានដល់…
មនុស្សជាច្រើនមិនបានដឹងថា ផ្លែឈើដ៏តូចនិងអស្ចារ្យមួយនេះមានអត្ថប្រយោជន៍ដល់សុខភាពដ៏ច្រើនបែបនេះនោះទេ។ ប្រសិនបើអ្នកចាប់ផ្តើមទទួលទានផ្លែ លម៉ើ ៣ គ្រាប់រៀងរាល់ថ្ងៃ លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍សុខភាពដូចខាងក្រោមនេះ។
១. សម្បូរទៅដោយសារធាតុចិញ្ចឹម
- ផ្លែលម៉ើជាប្រភពអាហាររូបត្ថម្ភដ៏អស្ចារ្យ។ វាមានសារធាតុស្ពាន់ ប៉ូតាស្យូម ជាតិសរសៃ ម៉ង់ហ្គាណែត វីតាមីន B6 និងម៉ាញ៉េស្យូម។ លោកអ្នកមិនចាំបាច់ត្រូវការវីតាមីននោះទេ ប្រសិនបើលោកអ្នកមានផ្លែលម៉ើ។
២. ជំរុញដល់សុខភាពប្រព័ន្ធរំលាយអាហារ
- ប្រសិនបើអ្នកមានរោគសញ្ញារលាកពោះវៀន ការទល់លាមក និងបញ្ហាប្រព័ន្ធរំលាយអាហារផ្សេងទៀត ផ្លែលម៉ើអាចជួយដោះស្រាយបញ្ហាទាំងនេះបាន។ ផ្លែនេះមានផ្ទុកជាតិសរសៃ (Fiber) ដែលវាជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកពោះវៀនធំ។ ផ្លែនេះក៏ត្រូវបានណែនាំសម្រាប់ព្យាបាលជំងឺឬសដូងបាតផងដែរ។