អាណិតណាស់!!! ទើបសម្រាល​បាន​ប៉ុន្មានថ្ងៃ ប្ដីរត់ចោលបាត់…

ពិតជាគួរឲ្យអាណិតណាស់!!! មហាជនស្ទើរតែទប់ទឹកភ្នែកពុំបាន ក្នុងចិត្តនិកគិតអាណិតជាពន់ពេក ស្របពេលដែលរូបភាពគួរស្រណោះបង្ហោះតាមបណ្ដាញសង្គម ដោយនារីទើបស​ម្រាលកូនបានប៉ុន្មានថ្ងៃ ត្រូវប្ដីចិត្តទុត៌យសរត់ចោលគ្មានក្ដីមេត្តា មិនអាណិត​កូនតូចជាតំណក់ឈាម ធ្លាប់រួមរស់កាលគ្រាដំបូងផ្សងស្ម័គ្រស្មោះ ឱ្យរស់​ក្នុងខ្ទម​កម្សត់បួនម្ដាយនឹងកូន ទាំងដែលមិនមានអ្វីហូបគ្រប់គ្រាន់ដើម្បីបំបៅដោះ ពេលនេះដាច់ចិត្តលើកដៃសុំក្ដីករុណាពីសប្បុរសជន។

ប្រភពពី នារីចិត្តធម៌ បានរំលេចរៀបរាប់ភ្ជាប់ន័យដ៏ក្ដុកក្ដួលយ៉ាងដូច្នេះថា «ប្រ​ពន្ធ​កូន​ខ្ចីប្តីរត់ចោល​ ណាមួយកូនតូចណាមួយសរសៃខ្ចី​ តើអោយ​ទៅ​រកអ្វីចិញ្ចឹមកូនទៅ? ខ្ញុំ​មាន​តែប៉ុណ្ណឹងជូនបងទេអាចដោះស្រាយបានមួយគ្រាដែរ​ សង្ឃឹមថាបងប្អូន​សប្បុ​រស​ជននឹងជួយបងស្រីបន្ថែមទៀត»៕

ប្រភព៖ daranews

Leave a Reply

Your email address will not be published. Required fields are marked *