ជួយស៊ែរឲ្យកសិករខ្មែរបានដឹងផងវាមិនអស់លុយទេ!! របៀបដាំចេកតាមវិធីថ្មីមួយនេះ បានផ្លែបាក់ដើម…

នេះជាវិធីដាំចេកឲ្យបានកូនមកច្រើន និងបានផលខ្ពស់ ចំណាយពេលតែបន្តិចអានអត្ថបទនេះបងប្អនច្បាស់ជាជួយបងប្អូនបានផលច្រើនខុសពីធម្មតា តានបែបធម្មជាតិ និងមិនបាច់ចំណាយប្រាក់កាក់ឡើយ។ សូមជួយស៊ែរចែកចាយបន្តផង! ដូចជាបានធ្វើបុណ្យផងដែរវិធីធ្វើឲ្យវាបានកូនមកច្រើន និងមានដើមទាប សូមធ្វើតាមលំនាំដូចខាងក្រោម៖

វិធីដាំ៖

– ជ្រើសរើសកូនចេកដែលធំល្មមដែលមានអាយុប្រមាណ ៥ខែ

– កាត់ដើមខាងលើចោលដោយទុកប្រវែងប្រមាណ ៤តឹក ពីគល់របស់វា

– ជីករណ្តៅទំហំ ៣ តឹក x ៣ តឹក x ជម្រៅ ៥ តឹក

– ដាក់ជីកំប៉ុស្ត៍ ៥គីឡូក្រាមក្នុង១រណ្តៅ ស្លឹកឈើ និងអង្កាម

– ដាក់ដាំវានៅចន្លោះកណ្តាលនៃរណ្តៅដោយដាក់ចុងចុះក្រោម គល់ឡើងលើរួយកដីលប់ ប្រមាណជិតកន្លះតឹក

– ពេលដាំរួចដាក់ចំបើងគ្របលើរណ្តៅរបស់វារួចស្រោចទឹក

– កាដាំបែបនេះគឺធ្វើឲ្យវាចេញកូនបាន២-៣ដើម ដែលធ្វើឲ្យយើងចំណេញបានកូនច្រើន និងបានដើមទាបជាងកាដាំធម្មតា

– រយៈពេលប្រមាណ៨ខែវានឹងចាប់ផ្តើមឲ្យផល។

បងប្អូនអាចសាកល្បងការដាំតាមវិធីនេះ២ឬ៣ដើមដំបូងសិន ប្រសិនបើបានផលល្អទើបយើងដាំឲ្យច្រើនជាងនេះ។

***បច្ចេកទេសដាំចេកអំបូង

ការរៀបចំដី៖

– ភ្ជួរ រាស់ដីលើកទី១ដើម្បីសំលាប់ស្មៅ ១០ថ្ងៃក្រោយត្រូវភ្ជួររាស់ម្តងទៀត។

ការរៀបចំដាំ៖

– ទុកចន្លោះពីរង និងដើមនីមួយៗចម្ងាយ ២ម៉ែត្រ

– ជីករណ្តៅទំហំ ៨តឹកx៨តឹកx៣ជម្រៅតឹក

– ដាក់ជីកំប៉ុស្ត៍ ៥គីឡូក្រាមក្នុង១រណ្តៅ លាយជាមួយកំទេចស្លឹកឈើ និងលាមកសត្វស្ងួត បន្ទាប់មកកាយដីគ្របពីលើ

– យកកូនចេកដែលមានកម្ពស់ប្រមាណ៣តឹក ដែលមានដុះស្លឹកប្រមាណ៣ធាងសម្រាប់ការដាំ

– ដាក់ដាំកូនចេកនៅចន្លោះកណ្តាលនៃរណ្តៅរួចលប់ដីបំពេញរន្ធសម្រាប់ដាំ ហើយត្រូវដាំកូនចេកទាំងអស់បែរទៅទិសតែមួយ (មើលតាមស្លឹកធាងដំបូង) ដើម្បីងាយស្រួលប្រមូលផល។

– ពេលដាំរួចដាក់ចំបើងគ្របជុំវិញគល់របស់វារួចស្រោចទឹក។

ការថែទាំ៖

– ស្រោចទឹកជាប្រចាំនៅពេលដែលមើលឃើញថាវាស្ងួត យើងអាចជីកដីជម្រៅចុះក្រោម១តឹកកន្លះថាតើវាស្ងួតឬអត់

– នៅពេលវាអាយុបាន១ខែដាក់ជី 10 -5-15 ឬ 10-0-20 ៨០ក្រាមក្នុង១ដើម

– នៅពេលវាអាយុបាន៣ខែដាក់ជី 10 -5-15 ឬ 10-0-20 ២៥០ក្រាមក្នុង១ដើម

– នៅពេលវាអាយុបាន៤ខែដាក់ជីកំប៉ុស្ត៍ដើម្បីជំនួយការលូតលាស់ និងជំនួយផ្លែឲ្យឆ្ងាញ់ និងត្រូវធ្វើការសម្ងាតស្មៅជាប្រចាំ

– រយៈពេល ៥ខែបន្ទាប់ពីការដាំត្រូវចងបង្គោលសម្រាប់ទប់ដើមចេកការពារការបាក់ដើមនៅពេលវាផ្លែ។

– នៅពេលវាមានអាយុ៦ខែត្រូវជីកកូនវាចេញយកទៅដាំកន្លែងផ្សេង ដើម្បីកុំឲ្យវាដណ្តើសារធាតុចិញ្ចឹមពីដើម ដោយពេលជីកត្រូវប្រយ័ត្នកុំឲ្យប៉ះពាល់ដើមរបស់វា

– នៅពេលវាអាយុបាន៦ខែដាក់ជី 10 -0-10 ឬ 10-0-20 ៧០ក្រាមក្នុង១ដើម

– នៅពេលវាអាយុបាន ៧ខែជាពេលដែលវាចាប់ផ្តើមមានត្រយោង ដាក់ជី 10-0-00 ៥០-១០០ក្រាម ក្នុងមួយដើម។

– ត្រូវកាត់ស្លឹកណាដែលរាងទុំលឿងចេញ ដើម្បីឲ្យវាមានសារធាតុគ្រប់គ្រាន់សម្រាប់ចិញ្ចឹមដើម និងផ្លែ។

– យកថង់ប្លាស្ទិច ឬការុងពណ៌ខៀវចងស្រោបត្រយោងចេក១៥ថ្ងៃ មុននឹងធ្វើការកាត់ប្រមូលផលដើម្បីឲ្យវាមានពណ៌ស្រស់ស្អាត និងការពារពីសត្វផ្សេងៗផងដែរដោយទុកចំហរផ្នែកចុងខាងក្រោមបន្តិច។

– កាត់ចុងត្រយោងចេកចោលនៅពេលដែលវាចេញផ្លែ ដែលផ្លោសល្អអស់ហើយ។

ការប្រមូលផល៖

– រយៈពេលប្រមាណ ១០ខែយើងអាចចាប់ផ្តើមប្រមូលផលបាន។

– នៅពេលដែលប្រមូលផលពីដើមចេកណាមួយហើយយើងត្រូវកាត់ដើមនោះចោលដោយទុកកម្ពស់ប្រមាណ ១,៥ម៉ែត្រពីដីដើម្បីកុំឲ្យវាដណ្តើមជីវជាតិពីដើមដ៏ទៃ។

– ការតាត់បែបនេះដើម្បីឲ្យចេកចេញកូនពន្លកថ្មីៗ ច្រើនបន្ថែមទៀតដែលអាចឲ្យយើងជីកយកកូនរបស់វាដាំបន្តទៀត។

– បន្ទាប់ពីប្រមូលផលអស់ហើយយើងត្រូវដាំចេកដោយ ជីករណ្តៅថ្មីផ្សេងពីរណ្តៅចាស់ ហើយគល់ចេកនៅរណ្តៅចាស់វារលួយក្លាយជាជីសម្រាប់ចេកថ្មីបានផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *