បញ្ចប់ហើយ!!! SEA Games 2019 បញ្ចប់នៅថ្ងៃទី១១ ខែធ្នូ កម្ពុជា ឈ្នះមេដាយកេីនរហូតដល់…

(ម៉ានីល)៖ ក្រុមអត្តពលិកកម្ពុជាបានឈ្នះមេដាយកើនដល់ ៤១គ្រឿងហើយ គិតត្រឹមរាត្រីថ្ងៃចន្ទ ទី៩ ខែធ្នូនេះ ដោយបន្តឈរចំណាត់ថ្នាក់លេខ៧ បណ្ដោះអាសន្នក្នុងតារាងមេដាយនៃព្រឹត្តិការណ៍កីឡា (SEA Games លើកទី៣០ ក្នុងនោះមានមេដាយមាស៤, ប្រាក់៦ និងសំរឹទ្ធ៣១គ្រឿង។

តាមរយ:លទ្ធផលនេះ បានធ្វើឲ្យកម្ពុជាអាចបញ្ចប់ទៅដោយចំណាត់លេខ៧ ក្នុងតារាងមេដាយ គ្រាដែលកាល SEA Games 2017 នៅម៉ាឡេស៊ី កម្ពុជា ជាប់លេខ៨។

ការប្រកួតប្រជែងដណ្តេីមមេដាយនៅសល់ត្រឹមត្រឹមតែ ២ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺ SEA Games 2019 នឹងបិទបញ្ចប់នៅថ្ងៃទី១១ ខែធ្នូខាងមុខ ដោយមីយ៉ាន់ម៉ាធ្លាក់មកឈរនៅលេខ៨ ដែលឈ្នះមេដាយមាសបាន៣គ្រឿង ជាមួយឡាវ ប្រ៊ុយណេ និងទម័រខាងកើត សុទ្ធតែឈរក្រោមកម្ពុជា៕

ប្រភព៖ freshnews

Leave a Reply

Your email address will not be published. Required fields are marked *