សូមចូល​រួម​រំលែក​ទុក្ខ​ផង!!! សមាជិកដ៍ល្អម្នាក់ ដែរតែងតែធ្វើបុណ្យ បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ ដោយសារ​តែ…

បញ្ហាដែលបង្កអោយមានមនុស្សស្លាប់ជារៀងរាល់ថ្ងៃនោះ គឺករណីគ្រោះថ្នាក់ចរាចរណ៍ ដោយមានមនុស្សស្លាប់ តិចបំផុត គឺ៦ ទៅ៧ នាក់ក្នុងមួយថ្ងៃ ហេីយ​មូលហេតុ​ដែលបង្កឲ្យមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ គឺ​បណ្ដាល​មក​ពី​ អ្នកបេីកបរ​មិនគោរពច្បាប់ ចរាចរណ៍ បើកបរក្នុងល្បៀនលឿន បើកបរក្នងស្ថានភាពស្រវឹង

បើកបរព្រហើន មិនចេះអធ្យាស្រ័យគ្នា ចង់ឈ្នះចង់ចាញ់ ជាពិសេសគឺរថយន្តធន់ធំ ដែលដាក់អីវ៉ាន់លើសទំងន់ ដែលជាហេតុបង្កអោយដាច់ហ្វាំង បុកគេឯងស្លាប់ជារឿយៗ។​ ​ដូច្នេះ​ជីវិត​មនុស្ស​គ្រប់រូប​ដែលកេីតមកនេះ​ មិនថាវាសនា​ ជីវិត​រស់​នៅ​ និងអាយុកាល​ គឺ​មិនដូចគ្នានោះទេ​ អញ្ចឹង​យេីង​គម្បី​ធ្វើ​អំពី​ល្អអោយបានច្រេីន​។

យ៉ាង​ណា​មិញ​ យុវជន​រូប​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​ ដែលធ្វើឲ្យ​មិត្តភ័ក្ដិ​ បងប្អូន​ សាច់ញាតិក្រុម​គ្រួសារ​​ ជាពិសេស​ឪពុកម្ដាយ​បានមានក្តី​រន្ធត់​ចិត្ត​ជាខ្លាំង​ ចំពោះ​ការស្លាប់​ទាំងនៅវ័យក្មេងបែបនេះ​ ពិតជា​នឹកស្មាន​មិន​ដល់ទាល់តែសោះ។​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ MCR “Motorbike Cambodia Rider​ ដែល​ត្រូវ​ជា​មិត្តភ័ក្តិ​សព​ជន​រងគ្រោះ​ បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖

«MCR BTB ត្រូវបាត់បង់សមាជិកដ៏ល្អម្នាក់ ដែរតែងតែធ្វើបុណ្យជាមួយពួកយើង ចូលចិត្តរាប់អានមិត្តមិនថាទៅដល់ទីកន្លែងណាក៏ដោយ គាត់នៅតែញញឹមជានិច្ចអោយតែក្រុមមានកម្មវិធីអ្វីក៏គាត់មកចូលរួម មិនដែលខាននោៈឡើយ គាត់តស៊ូមកអោយដល់មិនថាយប់រឺថ្ងៃគាត់តែងតែមកចូលរួមមិនដែរខាននោះឡើង តែឥឡូវគឺលែងមានគាត់ទៀតហើយ គាត់ទៅបានសុខហើយ សូមអោយវិញ្ញាណក្ខន្ទ ទៅអោយបានសុខណាប្រូ វី MCR នៅតែចង់ចាំអ្នកនិងទង្វើល្អដែរមានជាមួយគ្នាជារៀងរហូត»។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *