ទីបំផុតប្តីដែលលួចទៅការប្រពន្ធថ្មី បានចេញមុខបកស្រាយហើយ…

ហេតុការណ៏មួយបង្កភាពភ្ញាក់ផ្អើលជាខ្លាំងឡើងកក្រើតពេញបណ្ដាញសង្គម ហ្វេសប៊ុក ដែលហេតុការណ៏មួយនេះ ស្ថិតនៅ ភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្ដ កំពង់ចាម ព្រោះតែបុរសម្នាក់ បានលួចទៅរៀបការជាមួយនារីដទៃទៀត ទាំងដែលមានប្រពន្ធ និងកូន មិនទាន់បានលេងលះគ្នាដាច់ស្រេចផងនោះ។

យ៉ាងណាមិញ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក មួយមានឈ្មោះ បងថារី សាន់អេសសុីPage បានធ្វើឲ្យលើកឡើងឲ្យដឹងថា៖”ភាគបន្ត បីកូនចូលរោងការ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ដែលជាអតីតប្រពន្ធដើម មិនទាន់ចប់សាលក្រម ឈ្មោះ រិន រចនា អាយុ១៩ឆ្នាំ បានបីកូន ចូលតវ៉ានៅរោងការ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម..ក្នុងពេលដែលអតីតប្តី ឈ្មោះ ឆែមសុខលី កំពុងតែសំពះផ្ទឹមកាត់សក់ នៅវេលាព្រឹកថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩”។

ជាមួយគ្នានេះដែរ បើតាមរយៈកិច្ចសំភាសន៏របស់ក្រុមអ្នកសារព័ត៍មាន ជាមួយប្អូនស្រីដែលជាប្រពន្ធដើម បាននិយាយរៀបរាប់ និងបានភ្ជាប់មកជាមួយឯកសារឱ្យដឹងថា៖”ខ្ញុំពិតជាមានអារម្មណ៏ឈឺចាប់ខ្លាំងណាស់ ដោយខ្ញុំកំពុងតែខិតខំចិញ្ចឹមកូន បែរជាគាត់លួចរៀបការជាមួយស្រីថ្មីទៅវិញ ហើយក្នុងអំឡុងពេលជិត៤ឆ្នាំមកនេះ មិនដែលរកលុយមកចិញ្ចឹមកូនបន្ដិចសោះឡើយ”។

ប្អូនស្រីបានរៀបរាប់បន្ថែមទៀតថា៖”រាល់ថ្ងៃបានឪពុកម្ដាយរបស់ខ្ញុំ ជួយចិញ្ចឹម នឹងខ្ញុំខិតខំធ្វើការដើម្បីយកលុយមកចិញ្ចឹមកូន ហើយគាត់នៅជាមួយស្រី មិនដែលចិញ្ចឹមកូននោះទេ”។ ប្អូនស្រីបញ្ជាក់ទៀតថា៖”រយៈពេល៣ឆ្នាំមកហើយ ដែលគាត់បានចុះចោល និងបានប្រើប្រាស់អំពើហិង្សាវ៉ៃធ្វើបាបខ្ញុំ ហើយថែមទាំងបានគំរាម អា រ ក សម្លា ប់ ខ្ញុំថែមទៀតផង តាំងពីអំឡុងពេលខ្ញុំនៅជាមួយគាត់ កាលពីឆ្នាំ២០១៧។ ក្រោយមកគាត់មកព្រមទទួលខុសត្រូវចិញ្ចឹមកូននោះទេ រួចបែរជាចោទប្រកាន់ខ្ញុំថា បានលួចលុយរបស់គាត់ចំនួន ៣៧,០០០ដុល្លារថែមទៀត”។

ដោយឡែក បន្ទាប់ពីរឿងខាងលើនេះ ផ្ទុះកក្រើតពេញបណ្ដាញសង្គម ហ្វេសប៊ុក ដែលធ្វើឲ្យមហាជនមានការខឹងសម្បារយ៉ាងខ្លាំងទៅលើបុរសជាប្ដី ការប្រពន្ធថ្មី ចោលប្អូនស្រីខាងលើរួចមក ស្រាប់តែមុននេះបន្ដិច នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក K01 បានជួបសំភាសន៏ជាមួយបុរសជាប្តីដែលទៅរៀបការប្រពន្ធថ្មីនេះហើយ ដេីម្បីធ្វើការបកស្រាយ​ជូនដល់សាធារណជនឲ្យបានជ្រាបចំពោះរឿងនេះ។

សូមទស្សនាវីដេអូខាងក្រោម

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *