គួរឲ្យសង្វេគចិត្តណាស់!!! បុរសវ័យចំណាស់ម្នាក់ដេកស្លាប់ក្នុងអង្រឹងយ៉ាងអាណោចអាធម

ក្រុងព្រះសីហនុ៖ (ព័ត៌មានបន្ថែម) មកទល់និងវេលាម៉ោង០៨ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩នេះ សពបុរម្នាក់ដែលបានស្លាប់តាំងតែពីម៉ោង១១យប់មិញ មិនឃើញមានអាជ្ញាធរមានសមត្ថកិច្ចណាមកពិនិត្យកោសល្យវិច្ច័យនៅឡើយ នៅម្តុំខាងមុខរង្វង់មូលតោពីរ ស្ថិតក្នុងសង្កាត់លេខ០៤ ក្រុង/ខេត្តព្រះសីហនុ។

គួររំលឹកថា នៅវេលាម៉ោង១១យប់ថ្ងៃទី០៨ខែធ្នូ ឆ្នាំ២០១៩​ ប្រជាពលរដ្ឋប្រាប់ថាមានបុរសម្នាក់ដែលបានដេកស្លាប់ក្នុងអង្រឹង ដោយពុំដឹងពីមូលហេតុ។បច្ចុប្បន្នសពគឺស្ថិតនៅកន្លែងកើតហេតុខាងលើដដែលនិងពុំមានសាចញាតិដឹងលឺនៅឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *