ទីបំផុត កីឡាការិនី តេក្វាន់ដូ ស៊ន សៀវម៉ី បានយកឈ្នះ កីឡាការិនី វៀតណាម​ ហើយ ដោយពិន្ទុ ដាច់ឆ្ងាយ ២៥ ទល់ ១

តាមរយៈហ្វេសប៊ុកផ្លូវការមួយឈ្មោះ Cambodia SEA GAMES 2023 បានជូនដំណឹងដ៏សែនរីករាយមួយ គឺ កីឡាការិនី តេក្វាន់ដូ ស៊ន សៀវម៉ី បានយកឈ្នះ កីឡាការិនី វៀតណាម​ ហើយ ដោយពិន្ទុ ដាច់ឆ្ងាយ ២៥ ទល់ ១។ ហ្វេសប៊ុកដដែលបន្តថា៖

“ស៊ីហ្គេម៖ កីឡាការិនីតេក្វាន់ដូWT កម្ពុជា ស៊ន សៀវម៉ី បានប្រកួតឈ្នះកីឡាការិនីវៀតណាម LAM THI HẠ THANH លើវិញ្ញាសាលើ៧៣គីឡូក្រាម មុននេះ ដោយពិន្ទុ ដាច់ឆ្ងាយ ២៥ ទល់ ១។ ដូច្នេះ ស៊ន សៀវម៉ី ត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមមេដាយ ជាមួយកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ល្ងាចនេះ។ កីឡាការិនី ស៊ន សៀវម៉ី ធ្លាប់ប្រកួតឈ្នះកីឡាការិនីវៀតណាម និងហ្វីលីពីន ដែលជាគូប្រកួតចាស់ៗធ្លាប់ប៉ះគ្នាពីពេលមុន៕”។

គួរប្រាប់បន្ថែមថា បើឈ្នះកីឡាការិនីវៀតណាម នេះហើយ កម្ពុជា ត្រូវឡើងប៉ះ កីឡាការិនីម្ចាស់ផ្ទះ ហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ។ កីឡាការិនី ស៊ន សៀវម៉ី ធ្លាប់ប្រកួតឈ្នះកីឡាការិនី វៀតណាម និងហ្វីលីពីន ដែលជាគូប្រកួតចាស់ៗធ្លាប់ប៉ះគ្នាពីពេលមុន៕

Leave a Reply

Your email address will not be published. Required fields are marked *