ពិតណាស់!!! មុននិងបោះចោលខោអាវចាស់ៗ សូមគិតដល់ ក្មេងៗអនាថាទាំងនៅខែរងារនេះផង

ជម្រក អាហារ កន្លែងស្នាក់នៅ សម្លៀកបំពាក់ ការហូបចុកគឺជាកត្តាសំខាន់ចម្បងសម្រាប់ជីវិតរស់រានបានដូចដែលអ្នកបានដឹងរួចហើយថាប៉ុន្មានថ្ងៃមកនេះប្រទេសកម្ពុជាយើងកំពុងតែមានបញ្ហាដោយសារតែសីតុណ្ហភាពចុះត្រជាក់ខ្លាំងបណ្ដាលមកពីបាតុភូត ព្យុះមកពីប្រទេស ផ្សេងៗដែលបានជះឥទ្ធិពលមកលើប្រទេសកម្ពុជាយើង។

មានប្រជាជនជាច្រើនបាននាំគ្នាទិញអាវរងារទុកសម្រាប់ពាក់ដើម្បីកាត់បន្ថយកម្តៅចំណែកអ្នកខ្លះទៀតក៏ប្រើប្រាស់អាវចាស់ៗតែបើយើងក្រលេកទៅមើលជនអនាថា អ្នកដែលគ្នាក្រីក្រ និងក្មេងដែលគ្មានផ្ទះសម្បែងនិងខោអាវស្លៀកពាក់ត្រឹមត្រូវដូចក្មេងដ៏ទៃផ្សេងៗមិនដឹងថាតើពួកគេទាំងនោះរងារខ្លាំងយ៉ាងណាទេ ។

ដោយសារតែមានចិត្តអាណិតនិងចូលរួមរំលែកការលំបាកទាំងនេះហើយទើបមានប្រជាជននៅប្រទេសមួយចំនួនបាន នាំគ្នាធ្វើការបរិច្ចាកអាវជាច្រើន ហើយដាក់នៅខាងក្រៅផ្ទះដើម្បីឲ្យជនអនាថានិងក្មេងៗដែលគ្មានអាវរងារពាក់នោះមានអាវរងារពាក់និងគេព្រោះគេគិតថាទាំងនេះគឺជាការចែករំលែកក្តីស្រឡាញ់មួយចំណែកតូចទៅកាន់មនុស្សជំវិញខ្លួនរព្រោះសុខភាពពួកគេមិនអាចទ្រទ្រង់នៅអាកាសធាតុត្រជាក់ខ្លាំងបានទេ។

Leave a Reply

Your email address will not be published. Required fields are marked *