ក្រូចឆ្មានាំចូល មិនចេះតិចតោនក្នុងមួយថ្ងៃៗ កសិករពុំគួរមើលរំលងបច្ចេកទេសដាំក្រូចឆ្មាមួយនេះឡើយ!

ប្រទេសកម្ពុជាជាប្រទេសកសិកម្មក៏ពិតមែន ប៉ុន្ដែបន្លែដែលមានលក់ទីផ្សារបច្ចុប្បន្នគឺនាំចូលពីប្រទេសជិតខាងរហូតដល់ ៨០ ភាគរយឯណោះ ហើយកសិករខ្មែរយើងដាំដំណាំសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសបានត្រឹមតែ ២០ ភាគរយប៉ុណ្ណោះ។

ទាំងនេះគឺដោយសារតែការខ្វះបច្ចេកទេសគឺជាកត្ដាចម្បងមួយ ដូច្នេះដើម្បីចូលរួមកាត់បន្ថយការនាំចូលពីក្រៅប្រទេស និងបង្កើតប្រមូលចំណូលបន្ថែមទៀត លោកអ្នកមិនគួរមើលរំលងរបរដាំក្រូចឆ្មានេះឡើយ។ ខាងក្រោមនេះជាបច្ចេកទេសដាំក្នុងលូស៊ីម៉ង៍៖១.ការជ្រើសរើសពូជ៖ ជ្រើសរើសកូនពូជល្អដែលគេផ្សាំរួចយកមកដាំ

២.ការលាយដីសម្រាប់ដាំ៖ ដីស្រែស្រទាប់លើ ៧០% អង្កាមដុតរោលៗកុំឲ្យខ្លោចប្រមាណ ១០% ស្លឹកឈើ ឬស្លឹកដំឡូង ឬដើមសណ្តែកបាយក្រៀមចិញ្ច្រាំឲ្យខ្លីៗប្រមាណ ១០% ដាក់ជីលាមកប្រចៀវ ១គីឡូក្រាម ក្នុងមួយគុម្ព ចុងក្រោយត្រូវលាយល្បាយខាងលើឲ្យសព្វ។

៣.របៀបរៀបចំលូសម្រាប់ដាំ៖ ជ្រើសរើសលូដែលមានកម្ពស់ប្រមាណ ៨០ សង់ទីម៉ែត្រ ទៅ ១ ម៉ែត្រ និងអង្កត់ផ្ចិតប្រមាណ ១ ម៉ែត្រ។
បាតលូត្រូវបិត និងទុកប្រលោះប្រមាណ ២០ សង់ទីម៉ែត្រ បួនជ្រុង ហើយត្រូវចោះរន្ធនៅសងខាងមួយចំនួនផងដែរ។ត្រូវដាក់លូក្នុងគំលាតពីមួយទៅមួយប្រមាណ ៤ ទៅ ៥ ម៉ែត្រ ត្រូវដាក់ល្បាយដែលបានលាយស្រាប់ចូលក្នុងលូប្រមាណ ៨០%។

៤.របៀបដាំ៖ ដាក់ដាំកូនត្រូវឲ្យដីនៅត្រឹមគល់របស់វា ពេលដាំរួចត្រូវយកកំប្លោកមកគ្រប់ឲ្យពេញផ្ទៃខាងលើ ពេលដាក់កូនដាំគួរយកឈើដោតហើយចងដើម វាឲ្យនែនល្មមរួចយកអ្វីក៏បានមកចងបាំងកំដៅថ្ងៃ។

៥.របៀបដាក់ជី៖ ក្រោយពីដាក់ដីដែលលាយជាមួយនិងជីធម្មជាតិរួចហើយ ត្រូវស្រោចទឹកថ្មាំសំលាប់មេរោគមុនសិន ត្រូវរៀបចំប្រព័ន្ធឲ្យទឹកឲ្យបានគ្រប់គ្រាន់គ្រប់រណ្ដៅ រយះពេល ១ ខែដំបូង មិនចាំបាច់ឲ្យជីវាទេ គ្រាន់តែស្រោចទឹកវា ២ ដងក្នុង១ថ្ងៃ។ ការដាក់ជីក្នុងរយះខែទី.២.៣.៤ គួដាក់ជី លេខ.១៦.៨.៨.ដើម្បីជំនួយដើម គួរធ្វើចន្លោះគ្នាចន្លោះប្រមាណ ២០ថ្ងៃ ទៅ ២៥ថ្ងៃម្ដង បរិមាណឲ្យជី.គឺជី១ក្ដាប់ដៃលាយទឹក ៤ ផ្តិលស្រោច ដើមក្រូចឆ្មា៤ដើម។

ការដាក់ជីក្នុងខែទី ៥ និងទី៦ ប្រើជី.១៦.៨.៨ ដ៏ដែលបរិមាណឲ្យជី ១ក្ដាប់ដៃលាយទឹក២ផ្តិលស្រោចក្រូចឆ្មា ២ដើម។
ការដាក់ជីក្នុងខែទី ៧ តទៅយើងដាក់ជីលេខ ១៦.៨.៨.បរិមាណឲ្យជី.ជី១ក្ដាប់ដៃលាយទឹក ១ ផ្តិលប្រើស្រោចដើមក្រូចឆ្មា ១ ដើម។
ក្រោពីក្រូចឆ្មាចាប់ផ្ដើចេញផ្កាចេញក្ដិបនៅក្នុងខែទី ៩ ដល់ចុងខែទី ១០ ត្រូវដាក់ជីលេខ ១៥.១៥.១៥ .ដើម្បីជំនួយឲ្យវាជាប់ផ្កាជាប់ផ្លែច្រើន បរិមាណប្រើជី១ក្ដាប់ដៃលាយទឹក១ផកតិល ប្រើស្រោចដើមក្រូឆ្មា១ដើម។៦.ការប្រមូលផល៖រយៈពេលប្រមាណជិត ១ ឆ្នាំ គឺជាពេលដែលលោកអ្នកអាចប្រមូលបានហើយ។

business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *