អាណិតណាស់ព្រះអើយ!!! ខ្លួននៅតូចសោះ មកសុីឈ្នួលដកដំឡូង និងប្រមូលដំឡូងដាក់ឡានយ៉ាងកម្សត់
កុមារជាច្រើន បានបង្ខំមិនឲ្យចូលសាលារៀន ហើយជំនួសឲ្យពួកគេខិតខំធ្វើកិច្ចការជាច្រើន ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។ កុមារមួយចំនួនទៀត ប្រឈមនឹងការជួញដូរ និងការកេងប្រវ័ញ្ចកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ពលកម្មកុមារជាបញ្ហាប្រឈមធ្ងន់ធ្ងរមួយនៅកម្ពុជា ដែលគេបានមើលរំលង។
កុមាររាប់លាននាក់ ក៏កំពុងក្លាយជាឧបករណ៍សម្រាប់ការរកចំណូលផ្គត់ផ្គង់គ្រួសារ ការធ្វើការងារដោយគ្មានការសម្រាក ជាពិសេសកុមារទាំងនោះគ្មានឱកាសបន្តការសិក្សា។ បញ្ហានេះ នឹងប៉ះពាល់បន្តដល់ការអភិវឌ្ឍប្រទេសកម្ពុជា និងជាបន្ទុករបស់រដ្ឋាភិបាល ប្រសិនគ្មានដំណោះស្រាយសមរម្យនោះទេ។
ដូចគ្នាទៅនឹងគណនីយហ្វេសប៊ុកឈ្មោះ Liv Puma បានសរសេររៀបរាប់ថា ៖ “ខ្ញុំទៅលេងចំការនៅបាត់ដំបងខែមុន ឃើញអ្នកដកដំឡូងនិងប្រមូលដំឡូងដាក់ឡានសុទ្ធតែក្មេងៗដូចក្នុងរូបនឹង។ខ្ញុំគិតក្នុងចិត្តថាខ្មែរ១០០ឆ្នាំទៀតក៏នៅតែក្រនៅតែល្ងង់ដដែលនឹង ហេតុផលខ្ញុំគិតថា មនុស្សពេញកំលាំងរត់ទៅធ្វើការនឹងជំរុញសេដ្ឋកិច្ចអោយថៃ
អោយកូរ៉េ អោយជប៉ុន រីឯក្មេងៗមិនបានទៅសាលារៀន តើអនាគតប្រទេសជាតិទៅជាយ៉ាងណា?បើពួកគេមិនបានរៀនពួកគេនៅតែក្រនៅតែធ្វើការប្រើកំលាំងហើយកូនៗជំនាន់ក្រោយពួកគេនិងប្រើជីវិតដូចពួកគេអញ្ចឹង។តើនរណាទទួលខុសត្រូវលើអនាគតរបស់ពួកគេ?ត្រូវចាំថាប្រទេសសំបូរអ្នកក្រងាយនឹងកើតសង្រ្គាមស៉ីវិលណាស់ បើមិនចង់ជួបសង្រ្គាមត្រូវជួយអ្នកក្រអោយបានរៀនសូត្រ។”៕