មិនសរសើរមិនបាន!!! លោកយាយ មានជន្មាយុ ៧១ ឆ្នាំ តស៊ូសិក្សារហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ឯកទេស…

ការរស់នៅ តម្រូវការផ្នែកអប់រំគឺជាកត្តាសំខានមួយ។ មនុស្សគ្រប់រូបតែងតែត្រូវការនូវការអប់រំដើម្បីអភិវឌ្ឍខ្លួនឯងឲ្យកាន់តែល្អប្រសើរនិងមានភាពនេះដឹង នៅក្នុងសង្គម។ម្យ៉ាងទៀតទឹកក្នុងការសិក្សាគឺមិនមានភាពចាំបាច់ខ្លាំងដើម្បីកំណត់អាយុការសិក្សានោះទេ នោះមានន័យថាក្មេងជំទង់ឬមនុស្សចាស់ជរាក៏អាចបន្តការសិក្សានៅក្នុងមហាវិទ្យាល័យបានដែរ។គេតែងតែឃើញមាននៅក្នុងបណ្ដាញសង្គមផ្សេងៗមានការចុះពីមនុស្សចាស់ដែលបានបញ្ចប់ការសិក្សា។

ដោយឡែកបើយើងងាកមកមើលពីជីវិតរបស់លោកយាយ ដែលគាត់មានជន្មាយុ ៧១ ឆ្នាំ តែគាត់នៅតែតស៊ូសិក្សារហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Buddhism for Education of Cambodia(BEC) បានបង្ហោះវិដេអូ អមជាមួយនឹងរូបលោកយាយ ព្រមជានិងសារយ៉ាងខ្លីថា “លោកយាយ មានជន្មាយុ ៧១ ឆ្នាំ តស៊ូសិក្សារហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ។

ពិធីប្រគេននិងប្រគល់សញ្ញាបត្ររបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅវិទ្យាស្ថានអប់រំជាតិ ភ្នំពេញ ។ សូមចូលរួមត្រេកអរជាមួយលោកយាយផង ! ០៥ ធ្នូ ២០១៩។បន្ទាប់ពីបានឃើញនូវកម្រងរូបភាពទាំងនេះប្រិយមិត្តអ្នកលេងបណ្តាញសង្គមមានការកោតសរសើរនិង អបអរសាទរចំពោះលោកយាយយ៉ាងខ្លាំងនិងសរសើរចំពោះទឹកចិត្តរបស់គាត់ក្នុងការតស៊ូរៀនចប់។

Leave a Reply

Your email address will not be published. Required fields are marked *