ចេកដ៏កម្ររបស់ខ្មែរយើង មានគុណសម្បត្តិច្រើនណាស់ តែក៏មានគុណវិបត្តិតិចតួចដែរ!

ចេកល័ក្តមានពណ៌ក្រហមឆើត និងជាផ្លែឈើដល់កម្រមួយដែលភាគច្រើនគេឃើញមានលក់នៅលើដងផ្លូវទៅកាន់ឧទ្យានភ្នំគូលែន ខេត្តសៀមរាប។ ចេកល័ក្តនេះផងដែរវាមិនត្រឹមតែមានពណ៌គួរឲ្យទាក់ទាញប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍យ៉ាងពិសេសចំពោះសុខភាពរាងកាយ និងបូកផ្សំជាមួយរសជាតិផ្អែមឆ្ងាញ់ប្លែកទៀតផង។ទន្ទឹមនឹងនេះផងដែរចេកល័ក្តវាផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សុខភាពរបស់អ្នកដូចជា!

១) ជាប្រភពនៃជាតិសរសៃ៖ ជួយដល់ចលនាពោះវៀន ជួយដល់បញ្ហាការទល់លាមក ជួយដល់អ្នកដែលពិបាកក្នុងការរំលាយអាហារ ជួយគ្រប់គ្រងទម្ងន់ និងកាត់បន្ថយការឡើងជាតិខ្លាញ់ក្នុងខ្លួនបានទៀតផង។

២) ការពារគ្រួសក្នុងតម្រងនោម វាមានផ្ទុកជាតិប៉ូតាស្យូម ជួយទប់ស្កាត់ការបង្កើតគ្រួសក្នុងតម្រងនោមដែលជាទូទៅកើតឡើងដោយសារតែកង្វះជាតិប៉ូតាស្យូមនៅផ្នែកខាងក្នុងនៃរាងកាយ។

៣) សម្បូរទៅដោយវីតាមីន C៖ ការពារប្រឆាំងទៅនឹងរ៉ាឌីកាល់សេរី ពង្រឹងប្រព័ន្ធភាពស៊ាំ និងនាំមកនូវការរំលាយអាហារដែលមានសុខភាពល្អ ជួយឲ្យរាងកាយអាចចៀសពីជំងឺផ្សេងៗ និងមិនងាយនឹងមានជំងឺទៀតផង។

៤) កាត់បន្ថយទម្ងន់៖ ជួយបំពេញក្រពះ ឬអាចនិយាយបានថាធ្វើឲ្យឆាប់ឆ្អែតដោយមិនមានផ្ទុកកាល់ឡូរីច្រើន អាចរក្សាភាពស្រស់ថ្លា និងមានសុខភាពល្អពេញមួយថ្ងៃ ជាជម្រើសដ៏ល្អសម្រាប់អ្នកដែលលើសទម្ងន់។


៥) ជួយសម្រួលដល់ចរន្តឈាម៖ វាធ្វើអោយប្រសើរឡើងនូវចរន្តឈាមរបស់អ្នក ហេតុនេះការបរិភោគផ្លែឈើអាចជួយការពារជំងឺសរសៃឈាមបេះដូងដូចជាការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ វាអាចជៀសវាងការកកើតនៃកូនកណ្តុរផងដែរ។

៦) ជាប្រភពនៃថាមពល៖ វាមានផ្ទុកសារធាតុប្រូតេអ៊ីនដែលផ្តល់អត្ថប្រយោជន៍ដល់ថាមពលនៅពេលដែលរាងកាយកំពុងត្រូវការយ៉ាងខ្លាំង។ ជាអាហារពេលព្រឹក

៧) ជួយដល់បញ្ហាឆ្អល់ក្តៅចុងដង្ហើម៖ វាជួយកាត់បន្ថយការបង្កើតឧស្ម័ននៅក្នុងក្រពះ និងកាត់បន្ថយបញ្ហាក្រពះទៀតផង។ ដូច្នេះចេកល័ក្តវាល្អសម្រាប់ការព្យាបាល ដើម្បីចៀសវាងការឆ្អល់ក្តៅចុងដង្ហើមនេះ។ជាទូទៅចំពោះស្ត្រីមានផ្ទៃពោះដែលធ្លាប់មានបញ្ហាមួយនេះ

៨) ជួយបញ្ឈប់ការជក់បារី៖ សម្បូរទៅដោយវីតាមីន C វីតាមីន B-6 ប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលមានអត្ថប្រយោជន៍ដល់អ្នកដែលមានផលប៉ះពាល់ក្រោយពីការជក់បារី វាជួយឱ្យរាងកាយងើបឡើងវិញពីការដកចេញនូវជាតិនីកូទីន ឬហៅថាក្រោយពេលឈប់ជក់បារី
ប្រឆាំងនឹងផលប៉ះពាល់ដែលបណ្តាលមកពីការយកជាតិនីកូទីនចេញក្នុងអំឡុងពេលឈប់ជក់បារី។

៩) ថែរក្សាស្បែកដែលមានសុខភាពល្អ៖ ជាប្រភពដ៏ល្អនៃវីតាមីន E ជាហេតុវាអាចជួយរក្សាស្បែកដែលមានសុខភាពល្អ និងរក្សាស្បែករបស់អ្នកដែលរលោងស្រាប់ អាចជួយចៀសវាងការរលាកស្បែកដូចជាការកើតមុន ឬបញ្ហាស្បែកផ្សេងទៀត ធ្វើឲ្យអ្នកមើលទៅក្មេងជាងមុន និងកាត់បន្ថយស្នាមជ្រួញទៀតផង។

១០) ជួយឲ្យសក់រឹងមាំ៖ អាចរក្សាសក់ដែលមានសុខភាពល្អស្រាប់ អាចជួយអោយសក់លូតលាស់បាន ជួយឲ្យសក់រឹងមាំ និងភ្លឺរលោង
នោះហើយជាមូលហេតុដែលផលិតផលគ្រឿងសំអាងខ្លះផលិតសាប៊ូកក់សក់ពីផ្លែចេក ពីព្រោះវាជាប្រភពដ៏ល្អនៃវីតាមីន និងសារធាតុរ៉ែដែលមានអត្ថប្រយោជន៍ដល់សក់។

គុណវិបត្តិមានដូចខាងក្រោមនេះ៖ វាមិនល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមនោះទេព្រោះវាផ្ទុកជាតិស្ករច្រើនពេក។ ដូច្នេះអ្នកជម្ងឺទឹកនោមផ្អែមគួរតែចៀសវាងបរិភោគចេកល័ក្ត។វាអាចបង្កើតរោគសញ្ញាដែលមានប្រតិកម្មអាឡែស៊ីដូចជាក្រហម កន្ទួលរមាស់ ឬចង់ក្អួត។ ហេតុនេះចៀសវាងការបរិភោគផ្លែចេកល័ក្តប្រសិនបើអ្នកដឹងខ្លួនឯងថាអ្នកធ្លាប់មានប្រតិកម្មអាឡែស៊ី។កាលណាអ្នកបរិភោគចេកច្រើនពេកវាអាចធ្វើឱ្យស្បែកមានសភាពទៅជាពណ៌លឿងបន្តិចបន្តួច ពីព្រោះវាសំបូរដោយជាតិបេតាការូទីន៕

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *