មិនគួរឲ្យជឿសោះ!!! អ្នកវិទ្យាសាស្ត្ររកឃើញវិធីបញ្ចូលចំណេះដឹងចូលក្នុងខួរក្បាលហើយ
កន្លងមកនៅក្នុងរឿងកុនហូលីវូដបែបវិទ្យាសាស្ត្រ យើងប្រហែលជាធ្លាប់បានទស្សនាហើយនូវរឿងមួយចំនួនដែលមានបច្ចេកវិទ្យាផ្ទេរចំណេះដឹងពីមនុស្សម្នាក់ទៅមនុស្សម្នាក់យ៉ាងងាយស្រួលដោយប្រើប្រាស់ឧបករណ៍ពាក់នៅលើក្បាល ឬបង្កប់បន្ទះឈីបចូលទៅក្នុងខួរក្បាលជាដើម។
ប៉ុន្តែឥឡូវនេះបច្ចេកវិទ្យាធ្លាប់តែឃើញនៅក្នុងកុនទាំងនោះចាប់ផ្ដើមក្លាយទៅជាការពិតបន្តិចម្ដងៗហើយ ដោយកន្លងមកនេះ អ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍ HRL នារដ្ឋ California របស់សហរដ្ឋអាមេរិក បានស្រាវជ្រាវឃើញវិធីបញ្ចូនចំណេះដឹងឱ្យមនុស្សប្រើប្រាស់រយៈពេលខ្លី មិនចំណាយពេលហាត់រៀនយូរ។
អ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍នោះបានបង្កើតជាឧបករណ៍មានសណ្ឆាណជាមួក ដើម្បីយកទៅពាក់ឱ្យមនុស្សដែលពួកគាត់យកពិសោធន៍ ហើយចំណេះដឹងដែលបញ្ចូនឱ្យនោះគឺការរៀនបើកយន្តហោះ ដោយជំនាញមួយនេះចាយពេលមិនក្រោមពីរឆ្នាំនោះទេក្នុងការរៀន។ក្រោយពីបញ្ចូនតាមឧបករណ៍នោះរួចមកក្រុមអ្នកវិទ្យាសាស្ត្រនោះមើលឃើញថា មនុស្សដែលគាត់យកពិសោធន៍នោះ គាត់អាចបើកយន្តហោះសាកល្បងនៅលើកម្មវិធីបើកយន្តហោះសម្រាប់ពីឡុតបានយ៉ាងល្អ មិនចាញ់ពីឡុតអាជីពនោះទេ។
យ៉ាងណាក៏ដោយ ការរកឃើញនេះកំពុងតែស្ថិតក្នុងការពិសោធន៍បន្តបន្ទាប់គ្នានៅឡើយ គេពុំទាន់និយាយថាវិធីនេះសុវត្ថិភាព ១០០% ឬមានផលប៉ះពាល់យ៉ាងណាសម្រាប់ខួរក្បាលនៅឡើយនោះទេ ដោយសារតែដំណើរការបញ្ចូនចំណេះដឹង ក៏ដូចជាទិន្នន័យទៅខួរក្បាលត្រូវប្រើប្រាស់ Signal អគ្គិសនី។
គូសបញ្ជាក់ផងដែរថា កន្លងមកនេះក៏មានការស្រាវជ្រាវស្រដៀងគ្នានេះដែរក្នុងគោលបំណងឱ្យមនុស្សអាចរៀននិងទទួលចំណេះដឹងបានលឿន តាមរយៈការបញ្ចូលបន្ទះឈីបចូលទៅក្នុងខួរក្បាល ហើយគម្រោងដ៏ធំនេះត្រូវបានគេឱ្យឈ្មោះថា Neuralink ដែលផ្ដួចផ្ដើមគំនិតដោយ Elon Musk៕business-cambodia
ប្រភព៖ Telegraph.co.uk