សូមចូលរួមបោះឆ្នោត និងស៊ែ ដើម្បីឲ្យបវរកញ្ញាកម្ពុជាចូលវគ្គ Top 20 ក្នុងកម្មវិធី «Miss Universe»

(ភ្នំពេញ)៖កម្មវិធី «Miss Universe» កំពុងដំណើរការចាប់ពីដើមខែធ្នូនេះ រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ដែលមានសហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះ។ សំណាង អេលីណា កំពុងបំពេញបេសកម្មរបស់ខ្លួន ក្នុងនាមជាបវរកញ្ញាតំណាងកម្ពុជា ប្រកបដោយភាពស្វាហាប់ និងស្នាមញញឹមជាប់ជានិច្ច។

តែយ៉ាណា ពេលនេះគណៈកម្មការ «Miss Universe» បានបើកឲ្យមានការបោះឆ្នោតដោយសេរី ដើម្បីផ្តល់ឱកាសដល់បេក្ខនារី ដែលមានការគាំទ្រច្រើនជាងគេ បានចូលប្រកួតក្នុងវគ្គ Top 20 ។មិនខុសពីឆ្នាំកន្លងទៅឡើយ សម្រាប់កម្មវិធីប្រឡងបវរកញ្ញាលំដាប់ថ្នាក់ពិភពលោក ដែលមានជាង ៩០ ប្រទេសចូលរួមនេះ មានការបែកចែកបេក្ខនារីជា៤ទ្វីប

ខណៈក្នុងមួយទ្វីប គឺជ្រើសរើសយក៥នាក់ ដើម្បីទៅកាន់វគ្គកំពូល នៅថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខ ដែលហៅថាវគ្គ Top 20 ឬវគ្គផ្តាច់ព័ត្រ។ អ្វីដែលពិសេស បេក្ខនារីគ្រប់ប្រទេសមានលិទ្ធភាពពិសេសម្យ៉ាង ពោលគឺម្នាក់ក្នុងចំណោមពួកគេ នឹងអាចចូលវគ្គ Top 20 ដោយស្វ័យប្រវត្តិ ប្រសិនបើទទួលបានចំនួនអ្នកគាំទ្រច្រើនជាងគេ ពីការបោះឆ្នោតដោយសេរី តាមអនឡាញ។

មានន័យថា បវរកញ្ញាដែលឈ្នះការបោះឆ្នោត អាចចូលក្នុងវគ្គ Top 20 ដោយស្វ័យប្រវត្តិ មិនចាំបាត់ជ្រើសចេញពីគណៈកម្មការដូច ២០រូបផ្សេងទៀតឡើយ ដែលគេហៅថា Top 20 + 1។សូមជម្រាបថា ការបោះឆ្នោតនេះ នឹងបើកចាប់ពីពេលនេះ រហូតដល់ថ្ងៃផ្តាច់ព័ត្រ ទី០៨ ខែធ្នូ ឆ្នាំ២០១៩។ ដូច្នេះសូមបងប្អូនខ្មែរ ចូលរួមបោះឆ្នោតជូនបវរកញ្ញាតំណាងកម្ពុជា សំណាង អេលីណា ទាំងអស់គ្នា ដើម្បីឲ្យកញ្ញាចូលដល់វគ្គកំពូល ២១នាក់ ដែលជាឱដណ្តើមមកុដក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ។

ប្រភព៖ freshnews

Leave a Reply

Your email address will not be published. Required fields are marked *