អភ័ព្វអ្វីម្ល៉េះទេ!!! មាន​កូន៣នាក់​ កូន​ភ្លោះ​២នាក់​ តែលតោលគ្មានទីពឹង ដេកតាម​សំយាប​ផ្ទះ​គេ​ ឥលូវម្ចាស់ផ្ទះត្រូវរើទៅជួលកន្លែងថ្មីទៀត…(មានវីដេអូ)

យហ្វេសបុកឈ្មោះថា Nourn Sobourn កាលពីថ្ងៃទីទី០២ ខែធ្នូនេះ បានបង្ហោះករណីស្ត្រីក្រីក្រគ្មានទីពឹងម្នាក់ ដែលរស់នៅតាមសំយាបផ្ទះគេ ហើយមានកូនតូចដល់ទៅ៣នាក់ ភ្លោះពីរ កំពុងតែខ្វះខាតក្នុងជីវភាពរស់នៅ។

គណនេយ្យខាងលើ បានឲ្យដឹងបែបនេះថា ៖ សូម​បងប្អូន​ទាំង​អស់​ជួយ​ចែករំលែក​បន្ត​ផងក្រែងមាន​ អង្គការ​ ស្ថាប័ន​ពាក់​ព័ន្ធ​ជួយ​គាត់​ គាត់​មាន​កូន៣នាក់​ កូន​ភ្លោះ​២នាក់​ គ្មាន​ទីពឹង​ដេកតាម​សំយាប​ផ្ទះ​គេ​ នៅ​ម្តុំ​លូប្រាំ​ ស្ទឹង​មាន​ជ័យ​ ឥឡូវ​ផ្ទះ​ដែល​គាត់​សុំគេនៅ​ក៏ត្រូវគេរេីជួល​កន្លែង​ថ្មី​ ដូច្នេះ​ប្អូន​ស្រី​តែលតោល​គ្មាន​កន្លែង​នៅទេ សង្ឃឹម​ថា​មាន​អង្គការ​រឺ​ក៏​ស្ថាប័ន​ផ្សេងៗ​ជួយ​ដល់គាត់បាន។ ទំនាក់ទំនង​ពត៌មាន​លំអិត​ 0965056900។

Leave a Reply

Your email address will not be published. Required fields are marked *