អាណិតលោកតាណាស់ អាយុ ៨២ឆ្នាំ មិនមានកូនចៅទេ ដើរលក់អង្រឹង…
ជីវភាពក្រីក្រ នៅតែជាចំណោតបញ្ហាមួយដែលប្រទេស កម្ពុជានៅតែកើតមាន បេីទោះបីជារាជរដ្ឋាភិបាលកំពុងតែស្វះស្វែងក្នុងការកាត់បន្ថយភាពក្រីក្រយ៉ាងណាក្ដី ក៏ភាពក្រីក្រនេះ នៅតែបន្តកេីតមាន ជាពិសេសចំពោះមនុស្សចាស់ជរានៅតាមបណ្តាលខេត្ត និងនៅតាមតំបន់ដាច់ស្រយាលជាដេីមនោះ។
ជាក់ស្ដែង លោកតាម្នាក់ដែលរស់នៅខេត្តកណ្តាល គាត់ពិតជាកំសត់ខ្លាំងណាស់ ដោយគាត់មិនមានកូនចៅមេីលថែនោះទេ ដោយរស់នៅជាមួយលោកយាយ និងកំពុងតែមានជំងឺទៀតផង ពិតជាគួរឲ្យអាណិតខ្លាំងណាស់។ ដោយមេីលឃេីញពីទុក្ខលំបាក និងមានក្តីអាណិតអាសូរជាពន់ពេកនោះ នារីដ៏ស្រស់ស្អាតម្នាក់ ដែលមានគណនីហ្វេសបុកឈ្មោះ SokLeng Lim បានជូនជាថវិកាបន្តិចបន្តួច និងបានជួយប្រកាសស្វែងរកជំនួយដេីម្បីជួយដល់លោកតាទៀតផង។
ជាមួយគ្នានេះដែរ ម្ចាស់គណនីនារីដ៏ស្រស់ស្អាតខាងលើនេះ ក៏មានជាពាក្យពេចន៍រៀបរាប់ដោយមានខ្លឹមសារទាំងស្រុងថា៖«លោកតា ក្រីក្រ ដើលក់អង្រឹងនៅម្តុំផ្សាឧត្តុង ឈ្មោះ តា ហុង អាយុ 82ឆ្នាំ រស់នៅតែ 2នាក់ តាយាយ មិនមានកូនចៅទេ ព្រោះយាយឈឺ តាត្រូវដើរលក់អង្រឹងដើម្បីបានប្រាក់ចិញ្ចឹមជីវិតនិងទិញថ្នាំអោយយាយ
សព្វថ្ងៃលោកតារស់នៅភូមិសំរោង ស្រុកពញ្ញាឮ ខេត្តកណ្តាល រាល់ថ្ងៃលោតាដើរលក់អង្រឹងនៅម្តុំផ្សា ឧត្តុង នៅវត្តប្រាំង បើបងប្អូនសប្បុរសជនចង់ជួយលោកតា ជួយទិញអង្រឹងលោតតាផង រឺចង់ជួយជាថវិកាអាចទាក់ទងមកនាងខ្ញុំ, រាល់ជំនួយបងប្អូននាងខ្ញុំនិងជួបលោកតាឆាប់ៗនេះ, ហើយសូមអរគុណប្អូនប្រុសដែលបានប្តល់ពណ៌មានលំអិតមកបង»។