សូមមេត្តាចែកទានខ្លះផង!!! លោកយាយ​ពិការ​ប្រកាសសុំជើងជ័រ បានដើរ​ស៊ីឈ្នួល​ចិញ្ចឹម​ចៅ​ម្ដាយឪពុករត់ចោល

សៀមរាប៖ លើគណនីហ្វេសប៊ុកឈ្មោះ Phorn Chetra បានបង្ហោះរូបភាពច្រើនសន្លឹក រៀបរាប់ស្ទើរតែស្រក់ទឹកភ្នែក ដោយដូនកម្សត់កាយពិការជួបទុក្ខក្រលំបាក ថែម​បន្ទុក​ចៅប្រុសស្រី៦នាក់ ដែលម្ដាយឪពុករត់ចោលកំព្រាដូចកំប្រុកព្រៃ រស់នៅភូមិរលំរុន ឃុំ​ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ខណៈជីវភាពគ្រួសារកំពុង​តែខ្វះខាត​ខ្លាំងគ្មាន​អ្វីជា​ទីពឹង និងចិញ្ចឹមជីវិត ដាច់ចិត្តលើកដៃសំពះសុំសប្បុរសជនមេត្តាជួយ។


ដោយប្រភពពីគណនីខាងលើបានភ្ជាប់សំណេរយ៉ាងដូច្នេះថា «កុំស្តាយថ្មទូរ​ស័ព្ទអីបង​ប្អូនជួយស៊ែចែករំលែកផង លោកយាយពិការជើងម្ខាង ត្រូវមកចិញ្ចឹមចៅ៦នាក់ ទាំងវេទនា ព្រោះតែជីវភាពគ្រួសារនេះលំបាកខ្វះមុខខ្វះក្រោយ ដូចនេះមានតែសង្ឃឹម លើពុកម៉ែបងប្អូនសប្បុរសជន ដែលអាចជួយដល់លោកយាយពិការ

និងក្មេងតូចៗ​ទាំងនេះបាន ដែលពួកគាត់ត្រូវការអាហារដើម្បីបន្តជីវិត និងបន្តការសិក្សា ដើម្បី​អនាគត់​​ផង ពិសេសលោកយាយចង់បានជើងថ្មីមួយ ដើម្បីបាន​ដើរស៊ីឈ្នួល​គេយក​លុយមកចិញ្ចឹមចៅៗដែលតូច សូមបងប្អូនជួយជាថវិការតិចក្តីច្រើនក្តី គឺតាម​ទឹកចិត្តបង​ប្អូន»៕

Leave a Reply

Your email address will not be published. Required fields are marked *