ឃើញយាយគេនឹកយាយខ្ញុំ! លោកយាយពីរនាក់​បងប្អូន​ ស្លៀកក្បិន ដោះស្បែកជើង ពាក់ក្រវិលម៉ូតបុរាណដើរផ្សារទំនើបយ៉ាងសប្បាយរីករាយ…

តាមរយះហ្វេសប៊ុកឈ្មោះ Pheary Kh បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ យប់នេះ​ បានឃេីញលោកយាយពីរនាក់​បងប្អូន​ និងក្រុមគ្រួសារកូនចៅរបស់គាត់​ មកពីភូមិនគរក្រៅ​ ចូលលេងផ្សារ​ Lucky Mall,​​ (ម្នាក់​អត់ពាក់ស្បែកជេីង​ និងម្នាក់ទៀតពាក់ស្បែកជេីង) ពួកគាត់ស្លៀកក្បិន​ទាំងពីរ​នាក់​និងពាក់ក្រវិលមាសស្អាតណាស់​ ហេីយក៏សុំថតរូបគាត់តែម្តងទៅ​។

ជាមួយនេះមានអ្នកបញ្ចេញយោបលផ្សេងៗគ្នាថា “មានតែអ្នកមនុស្សសាស្រ្ត និងអ្នកបុរាណវិទ្យាទេដែលចាប់អារម្មណ៍គាត់ ដូចជាអ្នកគ្រូជាដើម”,”អរគុណច្រេីនលោកគ្រូ​,​ ខ្ញុំស្រឡាញ់​ការរៀបចំខ្លួនរបស់គាត់​ និង នឹកដល់យាយរបស់ខ្ញុំផងដែរ,”,”ច្រើនតែមកកម្ពុជាក្រោម ពីព្រោះបងខ្មែរយើងខាងនឹងកាន់ប្រពៃណីបានជាងកម្ពុជាកណ្ដាល”,”ក្រវិលម៉ូតបុរាណ ស្អាតណាស់ ធ្លាប់តែឃើញរបស់ចាស់ៗដែលគេធ្វើកំណាយបាន”,”យាយៗស្រុកញុមស្លៀកពាក់ចឹង គ្រប់គ្នាមិនខ្វះទេច្រើនណាស់ អ្នកទីក្រុងទេមិនដែលឃើញ”៕

ប្រភព: pressnews

Leave a Reply

Your email address will not be published. Required fields are marked *