ចំណាយទឹកប្រាក់ញាក់សាច់! ថ្ងៃជ័យ នៃពិធីមង្គលការទាំងមូលរបស់តារាចម្រៀង សួស វីហ្សា នឹងលោក ថមមី គឺចំណាយទឹកប្រាក់រហូតដល់ទៅ…
ខណៈក្នុងថ្ងៃនេះផងដែរ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាថ្ងៃដ៏វិសេសវិសាល ថ្ងៃជ័យមង្គល និងជាថ្ងៃរៀបអាពាហ៏ពិពាហ៏របស់លោក ថមមី និងអ្នកនាង សួស វីសា ដែលអ្នកទាំងពីរបានទន្ទឹមរងចាំអស់រយៈពេលជាយូរ និងបានធ្លាប់ហែឆ្លងកាត់ភាពលំបាក និងការតស៊ូជាមួយគ្នាអស់មិនតិចនោះឡើយ ទម្រាំតែមានថ្ងៃនេះ។
ទន្ទឹមនឹងនេះដែរ ក្នុងខណៈព្រឹកមិញនេះ ពិធីហែរជំនូន និងពិធីកាត់សក់តារាប្រុសស្រីមួយគូរនេះ គឺមានការអញ្ជើញចូលរួមជាច្រើនពីសំណាក់ភ្ញៀវកិត្តិយស ក្រុមគ្រួសារសាច់ញាតិចាស់ទុំទាំងសងខាង រួមជាមួយនឹងសិល្បៈករ សិល្បៈការិនីល្បីៗជាច្រើនរូប ដែលកាន់តែញាំងឲ្យក្នុងកម្មវិធីទាំងមូល ទទួលបាននូវភាពរីករាយ និងមានភាពអធិកអធមជាខ្លាំង។
ក្នុងពិធីមង្គលការដ៏អធិកអធមនេះដែរ បើតាមការព្រលយមួយបានប្រាប់ឱ្យដឹងថា៖”សម្រាប់ថ្លៃបណ្ណាការដែលអ្នកនាង សួស វីសា ទទួលបានពីស្វាមីរបស់ខ្លួន លោក ថមមី នោះគឺមានចំនួនច្រើនគួរសម ដែលសុទ្ធសឹងជាលេខបួន ដែលមានចំនួន ៤៤,៤៤៤ដុល្លារ រួមជាមួយនឹងចិញ្ជៀនពេជ្រ ដែលមានតម្លៃប្រមាណជា១ម៉ឺនដុល្លារឯណោះ។ ប៉ុន្ដែអ្វីដែលជាការចាប់អារម្មណ៏លើសពីនោះទៅទៀតនោះ ក្នុងពិធីមង្គលការរបស់អ្នកទាំងពីរ ត្រូវបានគេដឹងថា ចាយ ប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារឯណោះ សម្រាប់ដំណើរការកម្មវិធីទាំងមូលនេះ។
សូមជម្រាបដែរថា ចំពោះកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់លោក ថមមី និងអ្នកនាង សួស វីហ្សា គឺនឹងប្រារព្ធធ្វើឡេីងនៅដឹព្រីមៀរសែនសុខ (អាគារ E F) ចាប់ពីវេលាម៉ោង ១៧:០០ តទៅ ដោយមានការចូលរួមពីសំណាក់បងប្អូនសាច់ញាតិទាំងសាងខាង ភ្ញៀវកិត្តិយស បុគ្គលល្បីៗ និងសិល្បករ សិល្បការិនីល្បីៗជាច្រើនរូបទូទាំងប្រទេសកម្ពុជា។
ប្រភព៖khosja