ស្នេហាពិតនូវតែមាន!! ៥ឆ្នាំ ១១ខែ ដែលយើងជាសង្សារនឹងគ្នា ប្រាប់ហើយតាស៎ ថាមិនលែងដៃទេ មានតែតស៊ូថែម…
ក្ដីស្រលាញ់ គឺចាប់ផ្ដើមពីមនុស្សពីរនាក់ ទម្រាំតែក្លាយទៅជាប្ដីប្រពន្ធនឹងគ្នា គឺមិនមែនឆ្លងកាត់រឿងរ៉ាវតិចនោះឡើយ ដោយមានការឈ្លោះប៉ះទង្គិចសម្ដីគ្នា ការខ្វែងគំនិតគ្នាជាដើម ទាំងអស់នេះហើយ មុននឹងលោកអ្នក ចង់កាន់ដៃរួមរស់នៅជាមួយគ្នា តើប្រាកដចិត្ដដែរឬទេ ថាអ្នកអាចរួមរស់ដល់ថ្ងៃស្លាប់នោះ?
មួយវិញទៀតនោះ ជាប្តីប្រពន្ធ អ្នកគួរតែនិយាយគ្នាឲ្យបានច្រើននៅមុនពេលគេង ពីព្រោះគ្រែមួយ ខ្នើយមួយ គឺជាកន្លែងប្រជុំរបស់អ្នកទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយក្នុងឆាកជីវិត មិនត្រូវយករឿងគ្រួសាររបស់អ្នក ទៅនិយាយនៅលើគ្រែផ្សេងនោះទេ អាចនិយាយថា ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ ។
ដោយឡែក ក្រឡេកមកមេីលពីគូស្នេហ៍មួយគូនេះវិញ ដែលពួកគេទាំងពីរបានស្រលាញ់គ្នាអស់រយៈពេលជាង៥ឆ្នាំមកហើយ ដោយបានឆ្លងកាត់នូវរាល់ឧបសគ្គ និងបញ្ហាជាច្រើនរាប់មិនអស់ តែទោះជាបែបនេះក្តី ក៏អ្នកទាំងពីរមិនលែងដៃគ្នានោះទេ រហូតឈានដល់ថ្ងៃដ៏មង្គល ក្រោមការដឹងលឺពីចាស់នទុំទាំងសងខាង។
បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Phu Chii ត្រូវជាកូនក្រមុំបានមានការរៀបរាប់យ៉ាងដូច្នេះថា៖ «ប្រាប់ហើយតាស៎ ថាមិនលែងដៃទេ មានតែតស៊ូថែម តិចតួចមិនសំខាន់ សំខាន់បានដូចបំណង 5ឆ្នាំ 11ខែ ខិខិ អរគុណច្រើនណាស់ ហើយក៏អរគុណម៉ាក់ប៉ាទាំងសងខាងមានតែរូបមួយហ្នឹងទេ តែសេចក្ដីសុខខ្លាំងបំផុត»។
ប្រភព៖ khosja