អំបិលអាចជួយអ្វីខ្លះ! រូបមន្តត្រាំជើងនឹងអំបិលជួយបញ្ចុះកម្តៅក្នុងខ្លួនជួយធ្វើឱ្យលំហូរឈាមដើរស្រួល ប៉ូវក្រលៀន និងជួយសម្អាតបាតជើងអ្នក…

នេះជារូបមន្តត្រាំជើងនឹងអំបិលងាយៗ តែអាចជួយបញ្ចុះកម្តៅក្នុងខ្លួន ជួយធ្វើឱ្យលំហូរឈាមដើរស្រួលប៉ូវក្រលៀន និងជួយសម្អាតបាតជើងអ្នកបាន។គ្រឿងផ្សំ៖ អំបិលក្រួស រឺ Epsom salt កន្លះពែង ទឹកក្តៅឧណ្ហៗ ៨ ពែង និងចានជ័រល្មមអាចត្រាំជើងបាន។របៀបធ្វើ៖ លាយអំបិលកន្លះពែងជាមួយទឹកក្ដៅឧណ្ហ ៨ ពែង ហើយត្រាំជើងរបស់អ្នក រយៈពេល ៣០ នាទី (កូរអោយអំបិល រលាយសិន ចាំត្រាំជើងចូល)។ អនុវត្តន៍ ១ ដង ទៅ ២ ដង ក្នុងមួយថ្ងៃ ។ បន្ទាប់មកជូតអោយ បានស្ងួតល្អជាការស្រាច់។

១. ជួយបញ្ចុះកម្តៅក្នុងខ្លួន ជួយធ្វើឱ្យលំហូរឈាមដើរស្រួល៖ នៅពេលដែលអ្នកប្រើទឹកអំបិលនេះដើម្បីត្រាំជើង នោះវានឹងជួយបញ្ចុះកម្តៅក្នុងខ្លួនអ្នក ដែលមិនងាយធ្វើឲ្យអ្នកមាជំងឺក្តៅក្នុងឡើយ ជាងនេះទៅទៀត វានឹងជួយអ្នកជម្រះជាតិពុលដែលមានក្នុងខ្លួនអ្នកដូចគ្នា ដូចនេះជំងឺផ្សេងៗនឹងចាកឆ្ងាយពីអ្នក ដោយគ្រាន់តែអ្នកប្រើវិធីសាមញ្ញបែបនេះទៅបានហើយ។

២. ប៉ូវក្រលៀន៖ នៅពេលដែលអ្នកត្រាំជើង ដោយលាយជាមួយអំបិល នោះវានឹងជួយឲ្យឈាមអ្នកដើរស្រួល ជាហេតុដែលអាចធ្វើឲ្យវាអាចជ្រាបចូលក្នុងក្រលៀន និងបេះដូងអ្នក នោះវានឹងអាចជួយប៉ូវក្រលៀនអ្នកបានយ៉ាងងាយ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងអាចជួយព្យាបាលជំងឺផ្តាសាយ អាចជួយបង្កើនការចងចាំរបស់អ្នក និងជួយបន្ធូរខួរក្បាលរបស់អ្នកទៀតផង ជាហេតុដែលមិនធ្វើឲ្យខួរក្បាលអ្នកស្មុគស្មាញក្រោយពេលដែលចេញពីក្រុមហ៊ុន។

៣. ជួយសម្អាតបាតជើងអ្នក៖ នៅក្នុងអំបិលមានសារធាតុដែលអាចជួយជម្រះមេរោគបាន ដូចនេះអ្នកអាចយកទឹកក្តៅលាយជាមួយអំបិល រួចយកមកត្រាំជើង នោះវានឹងជួយសម្អាតមេរោគជាច្រើនដែលមានក្នុងបាតជើងអ្នក ថែមទាំងអាចជួយជម្រះស្បែកដែលក្រិនទៀតផង ដូចនេះអ្នកនឹងមានជើងដែលស្អាត ហើយមានសុខភាពល្អ៕

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែតសូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

Leave a Reply

Your email address will not be published. Required fields are marked *