វ័យទើបតែ១២ឆ្នាំទេ ដើរផាត់មុខឲ្យតារាល្បីៗ រហូតអាចមានលទ្ធភាពទិញ សុទ្ធតែរថយន្តស៊េរីទំនើប!!!

ថៃ៖ នាពេលថ្មីៗនេះ អ្នកផាត់មុខវ័យក្មេង អាយុទើបតែ១២ឆ្នាំម្នាក់ បានទទួលការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីប្អូនស្រី បានបង្ហាញរថយន្តស៊េរីទំនើបBMWថ្មីមួយគ្រឿង ដែលជាលុយផ្ទាល់ខ្លួន ដែលទើបនឹងទិញ។

ជាការពិតណាស់ អ្នកផាត់មុខវ័យក្មេង ដែលកំពុងតែធ្វើឲ្យមហាជនភ្ញាក់ផ្អើលរូបនេះ គឺត្រូវបានគេស្គាល់ឈ្មោះថា ប្អូនស្រី Pear Paplearn ដែលជាអ្នកផាត់មុខវ័យក្មេងជាងគេ នៅក្នុងប្រទេសថៃ ហើយប្អូនស្រី ក៏ជាអ្នកផាត់មុខវ័យក្មេងដំបូងគេបង្អស់ ដែលមានឱកាសតុបតែងមុខឲ្យតារាម៉ូដែល ប្រចាំដូចជាកម្មវិធី London Fashion Week និងកម្មវិធីធំៗជាច្រើនផ្សេងទៀតផងដែរ។

ដោយសារតែការខិតខំប្រឹងប្រែង ទាំងវ័យក្មេងរបស់ប្អូនស្រី ទើបនាពេលម្សិលមិញ ដែលចំជាថ្ងៃកំណើតរបស់ប្អូនស្រីផ្ទាល់ផងនោះ ប្អូនស្រី Pear ក៏បានសម្រេចទិញកាដូដល់ខ្លួនឯង ជារថយន្តស៊េរីទំនើបថ្មីមួយគ្រឿង ដែលទស្សនិកជនប៉ាន់ស្មានថាមានតម្លៃថ្លៃដល់ទៅរាប់លានបាតឯណោះ៕ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

 

Leave a Reply

Your email address will not be published. Required fields are marked *