ជួយគាំទ្រនិងលើកទឹកចិត្តពួកគាត់ផង! សិល្បករ២៨០នាក់ខិតខំ ហាត់សមសម្រាប់ទិវាខួប១ឆ្នាំ នៃការដាក់បញ្ចូល​«ល្ខោនខោល» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការ​យូណេស្កូ

សៀមរាប៖ ពិតណាស់ថា «ល្ខោនខោល» ជាសិល្បៈបុរាណខ្មែរ ដ៏អស្ចារ្យមួយ របស់ប្រជាជាតិកម្ពុជា និងត្រូវបានអង្គការយូណេស្កូ ដាក់ចូលជាបញ្ជី បេតិកភណ្ឌពិភព អរូបីយនៃមនុស្សជាតិ របស់អង្គការយូណស្កូ កាលពីថ្ងៃទី២៨ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ។

មកដល់ថ្ងៃនេះដែរ ជាថ្ងៃខួបគម្រប់១ឆ្នាំនៃ «ល្ខោនខោល» បានចូលក្នុង បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ មនុស្សជាតិ ទើបក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួន បានប្រារព្ធពិធីអបអរសាទរ ដោយមានការសម្ដែង «ល្ខោនខោល» ពីសំណាក់សិល្បករចំនួន២៨០នាក់ខ្នាតធំ នៅទីលានជល់ដំរី លើទឹកដីសៀមរាបឯណោះ។

ជាមួយគ្នានេះដែរ នៅព្រឹកនេះ គេឃើញមានវត្តមានរបស់ សិល្បករជាច្រើន បាននាំគ្នាហាត់សមយ៉ាងសស្រាក់សស្រាំ ខំប្រឹងបញ្ចេញសមត្ថភាព ដើម្បីបង្ហាញជូន ភ្ញៀវទេសចរបរទេសនានា ឲ្យឃើញពីភាពអស្ចា្យ នៃអរិយធម៌ ដ៏ត្រចះត្រចង់ របស់កម្ពុជា កាន់តែច្បាស់ផងដែរ។

លើសពីនេះ មហាជនទាំងអស់ ជឿជាក់ថា កម្មវិធី «ល្ខោនខោល» ខ្នាតធំលើកនេះ ប្រាកដជាប្រព្រឹត្តទៅយ៉ាងឱឡារិក ក្រោមវត្តមានមន្រ្ដីគ្រប់ជាន់ថ្នាក់ និងមានភាពទាក់ទាញខាងផ្នែកទេសចរជាច្រើនទៀតផង៕

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *