តារាខ្មែរទន់ផ្លន់គួរឲ្យស្រលាញ់ណាស់!!! កញ្ញា មាន សុនីតា ចូលគាល់ព្រះមហាក្សត្រ និងព្រះបវរាជមាតា ដើម្បីយកក្រមាថ្វាយព្រះអង្គទាំងទ្វេរ ព្រមទាំងបានពាំនាំនូវក្រម៉ាខ្មែរ រហូត២០០០ក្រមា​ដើម្បីថ្វាយដល់ព្រះអង្គ…(មានវីដេអូ)

ភ្នំពេញ៖ បច្ចុប្បន្ននេះទោះបីជាមានភាពល្បីល្បាញនៅក្នុងការងារសិល្បៈយ៉ាងណាក្តី និងមមាញឹកខ្លាំងបែបណាក្តី ក៏ប៉ុន្តែឃើញថាតារាស្រី កញ្ញាមាន សូនីតា នៅតែពេញចិត្ត ថែរក្សាក៏ដូចជាផ្សព្វផ្សាយក្រម៉ាខ្មែរ តាមរយៈបណ្តាប្រទេសជាច្រើនគួរឲ្យសរសើរ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះពិតជាមានអារម្មណ៍រំភើប និងរីករាយក្នុងចិត្តយ៉ាងខ្លាំង ស្របពេលដែលនាងបានចូលគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយក្តីរំភើប និងរីករាយនៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះនេះជាលើកទីមួយនៅក្នុងឆាកជីវិតរបស់នាង។

ទន្ទឹមនឹងនេះដែរ តារាស្រីរូបនេះបានធ្វើការចូលគាល់ ដោយក្តីគោរព ស្រលាញ់យ៉ាងពេញចិត្ត ក្រាបថ្វាយបង្គំទ្រង់ទាំងពីរយ៉ាងរំភើបពោរពេញដោយស្នាមញញឹមតែម្តង។ មិនត្រឹមតែប៉ុណ្ណោះតាមរយៈវីដេអូដែលនាងបានបង្ហោះ បានបង្ហាញពីអារម្មណ៍យ៉ាងរំភើបស្ទើរហោះ ជាមួយនឹងវត្ថុអនុស្សាវរីយ៍មួយចំនួន ដែលទ្រង់ទាំងពីរបានប្រទានឲ្យ។

ក្រោយពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសនាងតែម្តង ដែលមិនត្រឹមតែចូលគាល់ទ្រង់តែមួយមុខនោះទេ នាងក៏បានពាំនាំនូវក្រម៉ាខ្មែរ រហូត២០០០ក្រមា​ដើម្បីថ្វាយដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ផងដែរ៕

សូមតាមដានវីដេអូខាងក្រោមនេះ

ប្រភព៖ khmerload

Leave a Reply

Your email address will not be published. Required fields are marked *