អត់ដែលដឹងសោះ!!! ខ្ទឹមក្រហមបំបាត់ស្លេសពូកែមែនទែន ស៊ែរឲ្យបានដឹងគ្រប់គ្នាផងចុះ

ខ្ទឹមក្រហមក៏ដូចខ្ទឹមសដែរ ព្រោះពួកវាគឺជាពពួក Allium។ វាសម្បូរទៅដោយសារធាតុស្ពាន់ធ័រចម្រុះ ដែលឆ្លើយតបទៅនឹងក្លិនបន្លែបៃតងនិងជំរុញដល់សុខភាព។ ប៉ុន្ដែក្រៅពីយកមកបរិភោគ វានៅអាចប្រើព្យាបាលខាងក្រៅផងដែរ។១. ប្រឆាំងជំងឺគ្រុន លាបប្រេងដូងនៅលើបាត់ជើង បន្ទាប់មក កាត់ខ្ទឹមក្រហមមួយបន្ទះដាក់ពីក្រោយបាតជើង រួចពាក់ស្រោមជើង។ ទុកចោល ១ យប់ដើម្បីបណ្ដេញជាតិពុលពីក្នុងរាងកាយ និងកម្ចាត់គ្រុន។

២. បណ្ដេញស្លេសចេញពីបំពងក កាត់ខ្ទឹមក្រហម ២ ជាចំណិតតូចៗ។ ចំហុយ ២-៣ នាទី រហូតដល់វាទន់។ បន្ទាប់មករុំវាជាមួយនឹងកូនកន្សែង ឬក្រណាត់ហើយដាក់នៅលើទ្រូងរយៈពេល ១៥ នាទី ហើយក្អកដោយសារស្លេសទាំងនោះនឹងបាត់។៣. ព្យាបាលផ្លូវដង្ហើមឆ្លងមេរោគ លាយទឹកខ្ទឹមក្រហមនិងទឹកឃ្មុំស្មើគ្នាចំនួនមួយកែវ។ ទទួលទានវា ៣-៤ ស្លាបព្រាកាហ្វេរៀងរាល់ថ្ងៃ។ វានឹងជួយកម្ចាត់ទឹករំអិល ដែលជាមេរោគផ្លូវដង្ហើមនិងប្រឆាំងនឹងជំងឺផ្ដាសាយ។

៤. កម្ចាត់មេរោគត្រចៀក និងឈឺត្រចៀក កាត់ខ្ទឹមក្រហមទៅជាចំណិតតូច ហើយដាក់ចូលក្នុងស្រោមជើង។ យកស្រោមជើងនោះដាក់ពីលើត្រចៀកដែលមានបញ្ហា ហើយដកវាចេញនៅពេលមានអារម្មណ៍ថាបាត់ឈឺត្រចៀក។៥. ក្អួតនិងចង់ក្អួត កិនទឹកខ្ទឹមក្រហម រួចទទួលទាន ២ ស្លាបព្រាកាហ្វេ។

៦. ព្យាបាលឆ្លងមេរោគក្នុងទឹកនោម ដាំខ្ទឹមក្រហមបីបួនមើមក្នុងទឹកមួយឆ្នាំរហូតដល់ទឹកសល់ពាក់កណ្ដាលឆ្នាំង។ កូរក្នុងឆ្នាំងមួយសិន បន្ទាប់មកទុកវាចោលឱ្យត្រជាក់សិនចាំផឹក។ ខ្ទឹមក្រហមមានសមត្ថភាពប្រឆាំងនឹងមេរោគ និងកម្ចាត់ឆ្លងមេរោគក្នុងទឹកនោម។៧. ព្យាបាលដាច់រយះសាច់ សំបករបស់ខ្ទឹមក្រហមមានសមត្ថភាពទប់ឈាមកុំឱ្យហូរបាន។ ហើយសំបកវានឹងដើរតួជាថ្នាំសំលាប់មេរោគកម្ចាត់បាក់តេរីកុំឱ្យឆ្លងចូលក្នុងរាងកាយរបស់អ្នកផងដែរ។៨. បណ្ដុះសក់ ម៉ាស្សាស្បែកក្បាលជាមួយនឹងទឹកខ្ទឹមក្រហមនិងបរិភោគវាជួយកុំឱ្យសក់ជ្រុះ និងដោះស្រាយបញ្ហាសក់អង្គែ ឆ្លងមេរោគផ្សិត និងមេរោគផ្សេងៗ៕

Leave a Reply

Your email address will not be published. Required fields are marked *