ហេតុអ្វី? និយាយពីរឿង វប្បធម៌ និង អក្សរសាស្ត្រខ្មែរ ដូចជាមិនសូវមានអ្នកណាចាប់អារម្មណ៍ ចង់ដឹង ចង់អានសោះ
តាមហ្វេសប៊ុករបស់កញ្ញា ពេជ្រ ចរណៃ បានសរសេរសារបង្ហោះសារថា”បេីនិយាយពីរឿង វប្បធម៌ និង អក្សរសាស្ត្រខ្មែរ ដូចជាមិនសូវមានអ្នកណាចាប់អារម្មណ៍ ចង់ដឹង ចង់អានសោះមកដឹងពីប្រវត្តិ ខ្លះៗរបស់(ល្ខោនខោល)ទម្រង់សិល្ប:(ល្ខោនខោល)#មិនមានតួរស្រីជាអ្នកសម្ដែងទេ ខ្ញុំបានសួរនាំពីលោកគ្រូ(ស៊ុប សក្ខរា)ដែលជាប្រធានកណ:កម្មការ បង្កេីត ព្រឹត្តិការណ៍ល្ខោនខោលខ្នាតធំ២០២០។
មានការស្រាវជ្រាយមួយបាន ឆ្លុះបញ្ចាំងថា (ល្ខោនខោល ឬ ល្ខោនរាមកេរ្ត៍) មានកំណេីតនៅក្នុងសម័យ(នគរភ្នំ)ក្រោយដែល ព្រះនាង(សោមា)បានរៀបអភិសែក ជាមួយនឹងព្រះបាទ(កែវឌឹប)ដែលជាជនជាតិ (ឥណ្ឌា)សម័យកាលនោះ (វិស័យសិល្បៈ )(វប្បធម៌)ជាពិសេស(ល្ខោនខោល ឬ ល្ខោនរាមកេរ៍្ត)ត្រូវបានលេីកស្ទួយដោយ ព្រះមហាក្សត្រ។
រឿង រាមកេរ្តិ៍ នេះមានឥទ្ធិពល ខ្លាំងខ្លាបំផុត ក្នុងសង្គមខ្មែរ តាំងពីសម័យ បុរាណ រហូត ដល់សព្វថ្ងៃនេះ ជាពិសេស ក្នុង វិស័យ(សិល្បៈ )(អក្សសិល្ប៍)និង ទំនាមទំលាប់ល្ខោនខោល គឺជាទម្រង់ សិល្បៈ ប្រភេទ ល្ខោនក្បាច់បុរាណ ដែលមានលខណ: (សការ:) #លខណ: សការ: គឺមាន បី ចំណុចធំៗ
១/ គឺមានប្រភពចេញ់ពីសាស៍នា(ព្រាម) ២/ គឺសម្ដែងឡេីងគោរពបូជា កោតសរសេីរ បំពេញបំណងរីករាយ សប្បាយ ថ្វាយចំពោះ (ទេវ: អទិទេព)ឬ ក្សត្រ នាមុឺនមន្រ្តីធំៗ នៅក្នុងព្រះបរមរាជវាំងពីមុន ៣/ មានលខណះ អភិរក្សនិយម ហេីយមានប្រសិទ្ធភាពខ្ពស់តំណាងអោយ សិល្បៈជាតិខ្មែរ យេីងតែម្ដង
ទម្រង់ល្ខោនខោល សម្ដែងបានតែរឿង(រាមកេរ្តិ៍)តែប៉ុណោះ រឿងនេះសម្បូរទៅដោយ តួរអង្គ (យក្ស និង ស្វា) អមទៅដោយភ្លេងពិពាទ្រ មួយវង្ស តួរអង្គសុទ្ធតែជាបុរស ទស្សបី តួអង្គមនុស្សស្រី ក៏យកបុរសទៅសម្ដែងដែរ#ខ្ញុំឆ្ងល់ថាហេតុអ្វីបានជា ល្ខោនខោល មានសុទ្ធតែជាបុរស ជានាក់សម្ដែង? ទេីបខ្ញុំខំសិក្សស្រាវជ្រាវបន្តរទៀត
បេីតាម សៀវភៅរបស់លោក(ពេជ្រ ទុំ ក្រវិល)ស្ដីពីល្ខោនខោលបានសរសេរថា ក្នុង សម័យ(អង្គរ)ល្ខោនខោល ត្រូវបានអភិវឌ្ឍន៍ ដោយបុរសទាំងស្រុង ក្នុងការរាំ ប្រចាំនៅព្រះបរមរាជវាំងខ្មែរ ហេតុផលដែលពិតប្រាកដ នៅតែមិនទាន់ដឹងច្បាស់..នាងខ្ញុំនឹងខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ដេីម្បីអោយដឹងច្បាស់ពីរឿងនេះ។
ដូចនេះខ្ញុំយល់ថា ១/ បេីរង់ចាំតែបុរសៗគាត់ផ្សព្វផ្សាយ យេីងអាចនឹងដេីរយឺត..ដូចឃេីញជាក់ស្ដែងកន្លងមក សិល្បះបុរាណខ្មែរ(ល្ខោនខោល)គ្មានទីផ្សារ គ្មានការគាំទ្រ សិល្បៈករ គ្មានលទ្ធភាព បន្តរ ក៏បានចាកចេញនិងបោះបង់ម្ដងបន្តិច…ហេីយខ្ញុំពិតជាសោកស្ដាយបេីសិនជាសិល្ប:បុរាណខ្មែរ ដ៏ល្អផូរផង់នេះ លែងមានអ្នកហាត់រៀនបន្តរ គ្មានអ្នកផ្សព្វផ្សាយ លែងមានឈ្មោះនិងរូបរាង ..
២/ ខ្ញុំទទូចសុំ អោយយុវជុនទាំងអស់ ចូលរួមឈឺឆ្អាល ហាត់រៀន លេីកស្ទួយ និងផ្សព្វផ្សាយបន្តរ ហេីយខ្ញុំគិតថាបេីខ្ញុំគ្រាន់តែនិយាយតេីខ្ញុំអាចជួយអ្វីបានខ្លះ? ខ្ញុំក៏ចាប់ផ្ដេីម ចូលរួមបង្ហាញពីខ្លួនឯងទៅ
៣/ ខ្ញុំពិតជាស្រលាញ់ និង ចង់គ្រងនូវសំលក់បំពាក់(ល្ខោនខោល)ដេីម្បីផ្សព្វផ្សាយអោយពិភពលោកបានស្គាល់ថាជារបស់ខ្មែរ..អស្រ័យហេតុនេះ នាងខ្ញុំសូមអភ័យទោស ដល់លោកគ្រូអ្នកគ្រូ ដែលនាងខ្ញុំបានស្លៀកពាក់នៅឈុតនេះ ដែលមិនត្រូវទៅតាមទង្រ់ ព្រោះតែនាងខ្ញុំស្រលាញ់ខ្លាំង និង ចង់ផ្សព្វផ្សាយ។
សូមទោសទៅដល់ លោកគ្រូ អ្នកគ្រូ ពុកម៉ែ បងប្អូន បេីសិនជាការសិក្សាស្រាវជ្រាវ ការយល់ឃេីញ និង ការសរសេរ របស់ខ្ញុំ ខុសឆ្គង លេីសលស់ ខ្វះខាត ត្រង់ចំណុចណាមួយ សូមទានមេតា ជួយនែនាំ ផង ដោយក្ដីគោរព ពីក្មេងស្រីម្នាក់ ដែលមិនសូវមានការចេះដឹង”៕