ស៊ែរម្នាក់មួយបានទេ!!! ហេតុតែប្អូនៗចង់រៀនសុខចិត្តអង្គុយរៀននៅលើប៉ាតង់ ក្រោមដើមឈើ…(មានវីដេអូ)

តាមរយះគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “Hunny Phim” បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា” ថ្ងៃនេះមានរូបភាពកូនៗអង្គុយរៀនក្រោមដេីមឈេី។សូមមាតាបិតាបងប្អូនណាបានឃេីញជួយផ្ដល់ជា:(ឈេី.ដែក.ឬក៏ជាលុយក៏ដែលមិនកំណត់ទេ) សាលាបឋមអូរជុញកំពុងតែរកជំនួយមកធ្វេីរោងដោល2បន្ទប់មានលេខទំនាក់ទំនង0978044485/0976892568/0978564187/0978910917″។


ស្របគ្នានេះតាមរយះហ្វេសប៊ុករបស់ បានសរសេរបង្ហោះថា៖ឃេីញហេីយស្ទេីរតែមិនគួរអោយជឿ​មិនហ៊ាន​រាយការណ៍​អោយថ្នាក់លេីខ្លាចត្រូវមាត់​ ឬ​ ទុកអោយគេបង្ហោះ​ ហ្វេសប៊ុក​ ?សាលា​បឋមសិក្សា​អូរជុញ​ ស្ថិតនៅ​ភូមិ​ សែនរ៉ុងរឿង​ ១​ ឃុំ​ ទឹក​ក្រហម​ ស្រុក​ ជាំក្សាន្ត​ ខេត្ត​ ព្រះ​វិហារ​ កំពុង​ជួបការខ្វះខាតខ្លាំង​គ្មានបន្ទប់អោយសិស្សរៀន​ ។ កូនសិស្ស​ត្រូវអង្គុយរៀនលេី​តង់​កណ្ដាល​វាល​ មេីលទៅគួរអោយអនិច្ចារណាស់​ ។


សូម​មន្ទីរ​អប់រំ​យុវជន​ និង​កីឡា​ ខេត្ត​ព្រះ​វិហារ​ អាជ្ញាធរ​ខេត្ត​ព្រះ​វិហារ​ និង​ ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ មេត្តា​ជួយឧបត្ថម្ភ​ សាងសង់​សាលារៀន​អោយ​សិស្សានុសិស្ស​បានរៀនសូត្រសមរម្យផង​ ។

Leave a Reply

Your email address will not be published. Required fields are marked *