តារាសម្តែងបទ “មេឃ​កំពុង​ភ្លៀង​ហើយ” សិទ្ធី នីកា កាន់តែស្រស់ស្អាត ក្រោយ…

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រហែលជាស្គាល់ តារាសម្តែងសិទ្ធី នីកា ដែល​ល្បី​ខ្លាំង​ក្នុង​បទ “មេឃ​កំពុង​ភ្លៀង​ហើយ” ហើយបានសម្រាល​កូន​ប្រុស​ទី​១​ទេ តែ​បើ​ក្រឡេក​មើល​សម្រស់ និង​សុខភាព​វិញគឺ​ល្អ និង​ស្រស់​ស្អាត​ខ្លាំង​សឹង​តែ​មិន​ជឿ​ថា​ជា​អ្នក​ម្ដាយ​កូន​មួយ​នោះទេ។ក្នុងនោះដែរ សុខភាព តារាស្រីរូបនេះ និងកូនប្រុស ក៏មានលក្ខណៈល្អប្រសើរ មិនមានអ្វីជាបញ្ហាធំដុំនោះទេ ដែលអ្នកនាង នៅតែអាចបញ្ចេញស្នាមញញឹមបានដូចដើម ទោះទើបសម្រាលកូនថ្មីៗនៅក្នុងមន្ទីរពេទ្យ ក៏ដោយ។

យ៉ាងណាមិញ សម្រស់​ដ៏​ចែងចាំង​នេះ អ្នកម្ដាយ វ័យក្មេង សិទ្ធី នីកា ត្រូវ​បាន​មហាជន ក៏​ដូច​ជា​អ្នកគាំទ្រ​សរសើរ​ពេញៗ​មាត់​ថា​ពិត​ជា​ពូកែ​ថែរាង និង​សម្រស់​ណាស់ ព្រោះ​ទោះ​បី​ជា​ពេល​មាន​ផ្ទៃពោះ​ក៏​ដោយ រួច​សម្រាល​ហើយ​ក៏​ដោយ ក៏​អ្នក​ម្ដាយ​សម័យថ្មីរូប​នេះ​នៅ​តែ​ស្អាតផូរផង់ គ្មាន​ទាស់ភ្នែក។


អ្វីដែលសំខាន់ នៅក្នុងថ្ងៃសម្រាល ស្វាមីរបស់ សិទ្ធី នីកា ក៏បាននៅក្បែរជាប់ជានិច្ច មិនឲ្យឃ្លាតមួយជំហាននោះទេ ដែលសឲ្យឃើញថា ស្វាមីអ្នកនាង ពិតជាយកចិត្តទុកដាក់ និងស្រលាញ់អ្នកនាង និងកូន ពេញបេះដូងជាខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *