ចូលរួមអបអរសាទរ! ថ្ងៃចូលរោងការ សុខ សុម៉ាវត្តី ដែលជាតារាស្រីស្អាតក្នុងប្រទេសបានដឹកដៃអនាគតស្វាមី មកថតរូប Pre Wedding ពិតជាសមគ្នាខ្លាំងណាស់

ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ នូវអ្នកនាង សុខ សុម៉ាវត្ដី ចំពោះទំនាក់ទំនងចំណងស្នេហាជាមួយនឹង កីឡាបាល់ទាត់រូបស្រស់សង្ហារ ក្នុងក្លឹបបាលទាត់ បឹងកេតនោះគឺ លោក លី វ៉ាហេត ដែលអ្នកទាំងពីរ តែងតែបង្ហោះភាពផ្អែមល្ហែមជាមួយគ្នានាពេលកន្លង នៅលើបណ្ដាញសង្គម ហ្វេសប៊ុក រហូតធ្វើឲ្យក្រុមអ្នកគាំទ្រអ្នកទាំងពីរ មានការច្រណែនជាខ្លាំង។

យ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីៗនេះ ប្រភពលេចធ្លាយពីអ្នកនៅក្នុងចង្កោមសិល្បៈបានទម្លាយឲ្យដឹងពីទំនាក់ទំនងអ្នកនាង សុខ សុម៉ាវត្ដី និងកំលោះសង្ហារលោក លី វ៉ាហេទ ដោយអ្នកទាំង២នឹងកាន់ដៃគ្នាចូលរោងការឆាប់ៗនេះ ខណៈដែលចំណងស្នេហ៏ខុសវ័យមួយនេះ បានស្គាល់ចិត្ដថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ក្នុងនោះដែរ អ្នកនាង សុខ សុម៉ាវត្ដី ក៏ទម្លាយឲ្យដឹងពីមូលហេតុ ដែលធ្វើឲ្យអ្នកនាង ជ្រើសយកកំលោះ លី វ៉ាហេទ ទោះបីមានវ័យខុសគ្នារហូតទៅដល់១០ឆ្នាំនោះឱ្យដឹងថា៖”ហេតុផលដែលនាងសម្រេចចិត្តជ្រើសយក លី វ៉ាហេទ ព្រោះលោកជាបុរសល្អ សុភាពរាបសា មានទំនួលខុសត្រូវ ជាពិសេសលើកតម្កើង និងផ្តល់កិត្តិយសឲ្យនាង គ្រប់ពេលតែម្តង”។

ដោយឡែក នៅរសៀលថ្ងៃនេះផងដែរ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ តារាសម្ដែងស្រីបែបមនោសញ្ចេតនា អ្នកនាង សុខ សុម៉ាវត្ដី រួមជាមួយអនាគតស្វាមី លោក លីវ៉ាហេទ បានកាន់ដៃគ្នាថតរូប Pre-Wedding សម្រាប់ថ្ងៃរៀបអាពាហ៏ពិពាហ៏របស់ខ្លួន នាពេលឆាប់ៗខាងមុខនេះហើយ ដែលមើលទៅអ្នកទាំងពីរពិតជាស្រស់ស្អាត ឥតខ្ចោះ និងសមគ្នាខ្លាំងតែម្ដង។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកលោក Xiang Zobie ដែលគ្រប់គ្នាបានស្គាល់ថាជាម្ចាស់ហាង Beauty Salon បានបង្ហោះទិដ្ឋភាពគូរស្វាមីភរិយាថ្មីមួយគូរនេះ និងបានភ្ជាប់សារមួយឃ្លាថា៖”Idolទាំង២សមគ្នាណាស់​ជូនពរអោយ​ ស្រលាញ់​គ្នាដល់ចាស់កោងខ្នង​ ការងារថ្ងៃនេះ​ Piseth Rachana Somangka ជាមួយគ្រឿងសំអាង​Ottie​Natural​Cambodia”៕

ប្រភព: khosja

Leave a Reply

Your email address will not be published. Required fields are marked *