ភ្ញាក់ផ្អើលខ្លាំង!!! នី មុន្នីនាថ ប្រែ​សម្រស់​ ​៣៦០​ ​ដឺក្រេ​ក្រោយ​គ្រង​ឈុត​អប្សរា

តារាសម្តែង និងជាពិធីការិនី កញ្ញា នី មុនីនាថ ត្រូវបានគេចាត់ទុកថាជាតារាស្រីមួយដួង ដែលអាចឡើងកូដកាន់តែឡើង និងក្តាប់បានតំណែងតួឯកស្រី ស្ទើរគ្រប់រឿង ក្រៅពី​ការ​សម្តែង​ដ៏​ប៉ិនប្រសប់​ ​នី​ ​មុនី​នាថ​ ​ក៏​ត្រូវ​បាន​មហាជន​ចាត់ទុកជា​តារា​ស្រី​ដែល​មាន​រូបរាង​មុខមាត់​ស្រស់​ស្អាត​ផង​ដែរ​ ​ជាពិសេស​នៅពេល​នាង​បាន​គ្រង​ជាមួយ​ឈុត​ដ៏​ទាក់​ទាញ​ផ្សេង​ៗ​ទៀត​នោះ​ ​កាន់តែ​ធ្វើ​ឱ្យ​តារា​ស្រី​រូប​នេះ​លេចធ្លោ​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​ ​។

​​បើ​តាម​ការ​បង្ហោះ​ពី​សំអាងការ​ដែល​បាន​ហៅ​តារា​ស្រី​ ​នី​ ​មុនី​នាថ​ ​ថត​នោះ​បានឱ្យ​ដឹង​ថា​ ​ឈុត​បុរាណ​ដែលតា​រា​សម្តែង​ស្រី​តូច​ច្រឡឹង​បាន​គ្រង​នេះ​មានឈ្មោះ​ ​«​ទេព​អប្សរា​លំ​អរ​កេសា​ផ្ការំដួល​»​ ​និង​ ​ឈុត​ ​«​ទេព​អប្សរា​លំ​អរ​កេសា​ផ្កា​ចក​»​ ​ដែល​ជា​ឈុត​ដំឡើង​ថ្មី​សម្រាប់​ផ្សព្វផ្សាយ​ដល់​មហាជន​បាន​ស្គាល់​ ​។

​ ​ឈុត​នេះ​ដែរ​គឺ​បាន​ច្នៃ​ឡើង​ស្របតាម​រូបចម្លាក់​អប្សរា​នៅ​លើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត​ខ្មែរ​ផង​ដែរ​ ​។​​បើ​ងាក​ទៅ​មើល​តារា​សម្តែង​ ​នី​ ​មុនី​នាថ​ ​ក្នុង​ឈុត​បុរាណ​ទាំងពីរ​នេះ​ ​ពិតជា​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​រូប​សម្រស់​ប្លែក​ថ្មី​មួយ​បែប​ទៀត​របស់​នាង​ ​រហូតដល់​មាន​អ្នកគាំទ្រ​លើក​សរសើរ​មិន​ដាច់​ពី​មាត់​ ​។​

Leave a Reply

Your email address will not be published. Required fields are marked *