ជួយគំាទ្រ ស៊ែរម្នាក់មួយផង!!! ទំពាំងស្នងឫស្សី ពន្លកថ្មី នៃវប្បធម៌សិល្បៈបុរាណ ខេត្តត្បូងឃ្មុំ…(មានវីដេអូ)

ការពិតណាស់ ចាស់ៗពីដើម អោយតែលឺថាមានការសម្តែង ល្ខោន មិនថា ល្ខោនបាសាក់ ល្ខោនយីកេ ល្ខោនស្បែក ល្ខោនមហោរី នោះទេ គឺនាំគ្នាចូលរួមទស្សនាផ្អើលតាំងពីចុងភូមិដល់ដើមភូមិតតែម្តង ខុសពីសម័យបច្ចុប្បន្នសិល្បៈផ្នែក ល្ខោន ហាក់មានការធ្លាក់ចុះខ្លាំង ហើយស្ទើរតែមិនមានអ្នកមើល និងចាប់អារម្មណ៍ទៅហើយ។

ដោយឡែក សូមក្រឡេកមកមើល ក្មេងៗ ដែលជាទំពាំងស្នងឫស្សី កំពុងតែសម្តែង ល្ខោនបាសាក់ បានយ៉ាងល្អ នៅឯខេត្តត្បូងឃ្មុំ។ សូមអរគុណនិងសង្ឃឹមថាបងប្អូននឹងជួយស៊ែរបន្ត ដើម្បីចូលរួមគាំទ្រសិល្បៈទម្រង់បុរាណនេះបន្តទៀត កុំឲ្យបាត់បង់ និងសាបសូន្យ។ បើបងប្អូនត្រូវការក្រុមល្ខោនខាងលើទៅសម្តែង សូមទំនាក់ទំនងលេខ 012 878 000 / 097 878 0000 / 098 878 000។

គួរបញ្ជាក់ថា ទម្រង់សិល្បៈទស្សនីយភាពខ្មែរបានយោនយកឈ្មោះក្នុងលក្ខណៈខុសៗ ប្លែកគ្នាជាច្រើន។ ទម្រង់ខ្លះបានយកឈ្មោះចេញអំពីឧបករណ៍តន្ត្រី ឫ វង់តន្ត្រី ណាមួយ ដូចជាល្ខោនយីកេ ឫល្ខោនមហោរីជាដើម។ ប៉ុន្តែទម្រង់ខ្លះទៀតបានយកឈ្មោះពីសិល្បករដែលមានប្រជាប្រិយភាពខ្លាំងលើសលប់ដូចជាសិល្បៈចម្រៀងអាយ៉ៃ។

ចំណែកល្ខោនបាសាក់វិញ ក៏មិនខុសពីទម្រង់ដទៃទៀតប៉ុន្មានដែរ ប៉ុន្តែបានយកឈ្មោះរបស់ខ្លួនពីទីកន្លែងកំណើតនៃទម្រង់សិល្បៈនេះបានរីកចម្រើនទៅវិញ ពោលគឺល្ខោនបាសាក់មានដើមកំណើតនៅស្រុកបាសាក់ខេត្តឃ្លាំងទល់មុខព្រះត្រពាំងកម្ពុជាក្រោម ។ ទឹកដីកម្ពុជាក្រោមនេះត្រូវបានពួកអាណានិគមនិយមបារាំងកាត់ទៅឲ្យវៀតណាម ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ១៩៤៩។

ប្រភព: wiki/ល្ខោនបាសាក់ / ល្ខោនបាសាក់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ

Leave a Reply

Your email address will not be published. Required fields are marked *