អបអរសាទរផង!!! តារាចម្រៀងពោះម៉ាយ រិន សាវ៉េត ត្រៀមចូលរោងការនៅខែក្រោយនេះហើយ..
នៅប្រមាណតែជាងកន្លះខែទៀតប៉ុណ្ណោះ តារាចម្រៀងពោះម៉ាយ រិន សាវ៉េត ត្រៀមនឹងចូលរោងការ នៅអំឡុងពាក់កណ្តាលខែធ្នូខាងមុខនេះ ក្រោយពីលោកបានភ្ជាប់ពាក្យមួយរយៈមក។គេចាំបានថាក្រោយពីភ្ជាប់ពាក្យភ្លាមលោក រិន សាវ៉េត បានប្រាប់ថានឹងចូលរោងការនៅឆ្នាំ ២០២០ តែថ្មីៗនេះ គេបានឃើញលោកកំពុងមមាញឹកអញ្ជើញភ្ញៀវចូលរួមក្នុងពិធីមង្គលដែល និងរៀបចំឡើងនៅថ្ងៃទី ១៨ ធ្នូខាងមុខនេះ នៅវិមានពិភពថ្មីសែនសុខអាគារ E។
ពេលនេះដែរអនាគត ភរិយារបស់លោកកំពុងមានវត្តមាននៅប្រទេសបារាំងដែលនឹងត្រូវចុះមកស្រុកខ្មែរ នៅក្នុងប៉ុន្មានថ្ងៃ ខាងមុខនេះ។អ្វីដែលគួរឱ្យចាប់អារម្មណ៍អនាគតភរិយារបស់លោក រិន សាវ៉េត ដែលមានឈ្មោះថា លឹម គឹមហ្គេច បានបង្ហោះយ៉ាងផ្អែមល្ហែមបង្ហាញពីការអាណិតស្រឡាញ់លោក រិន សាវ៉េត ដែលកំពុងរៀបចំពិធីមង្គល ការតែម្នាក់ឯងថា
«ឱ្យអូនសូមទោសប្ដីសម្លាញ់! អូនដឹងថាបងហត់ដែលបងដេីរហៅភ្ញៀវម្នាក់ឯង (ចាប់ពីរថ្ងៃទី១ទៅអូននិងកំដរបងដេីរហៅភ្ញៀវទាំងអស់គ្នាណាបង)អូននឹកបង! ស្រលាញ់បង ពេញ បេះដូង»។ គួរបញ្ជាក់ថា ក្រោយពីភរិយាស្លាប់ដោយជម្ងឺកាចសាហាវប្រមាណជាពីរឆ្នាំមក លោក រិន សាវ៉េត បានភ្ជាប់ពាក្យជាថ្មីដែលអនាគតភរិយារបស់លោកជាអ្នករស់នៅក្រៅប្រទេស។ លោកធ្លាប់ លើកឡើងថាមូលហេតុដែលលោកយកភរិយាថ្មីដើម្បីមើលការខុសត្រូវដល់កូនប្រុសនៅពេលដែលលោករវល់និងការងារ ៕