មិនដែលបានឃើញសោះពីមុនមក!!! សត្វឥន្ទ្រីមាឌធំយ៉ាងនេះ
ឥន្ទ្រីមួយក្បាលនេះមានឈ្មោះថា Harpy Eagles។ វាត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញអ៊ីនធើណែត។ Harpy Eagles ត្រូវបានគេចាត់ទុកថាជាប្រភេទសត្វកម្រដែលជិតផុតពូជ។ មនុស្សបានបំផ្លាញព្រៃឈើដែលជាកន្លែងជ្រកកោនរបស់ពួកវា។ ឥន្ទ្រីមួយក្បាលនេះត្រូវបង្ខំចិត្តចាកចេញពីកន្លែងរស់នៅរបស់វាទាំងគ្មានចំណីអាហារដើម្បីស្វែងរកកន្លែងនៅថ្មីផ្សេងទៀត។
គេបានសង្កេតឃើញថា ពួកឥន្ទ្រី Harpy Eagles ភាគច្រើនយើងអាចរកឃើញនៅប្រទេស ប្រេស៊ីល និងនៅ អាមេរិកខាងត្បូង។បក្សីដ៏ស្រស់ស្អាតទាំងនេះស្ថិតក្នុងចំណោមសត្វឥន្ទ្រីដ៏ធំបំផុតនៅលើផែនដីហើយប្រសិនបើអ្នកឃើញវាអ្នកនឹងមិនអាចភ្លេចរូបភាពដ៏មានឥទ្ធិពលរបស់វាបានទេ។
មនុស្សមួយចំនួនមានជំនឿថា បក្សីប្រភេទនេះមិនត្រឹមតែជាសត្វបក្សីដ៏អស្ចារ្យនោះទេ គឺគេប្រៀបបានទៅមនុស្សម្នាក់ដែលស្លៀកពាក់រោមសត្វពីលើខ្លួនតែប៉ុណ្ណោះ។ ប្រភេទសត្វឥន្ទ្រី Harpy Eagles ប្រមាញ់អាហារ គឺមិនមែនត្រឹមតែសត្វតូចៗនោះទេ ពួកវាឈរសំកាំងនៅលើដើមឈើដើម្បីបរបាញ់សត្វស្លាបមួយចំនួនដូចជា៖ សត្វសេក សត្វសំពោច សត្វកញ្ច្រោង សត្វបង្កួយយក្ស ជួនកាលសូម្បីតែសត្វត្មាតខ្មៅ។