ដើម្បីបង្កើនចំណូលរបស់ប្រជាជន! រដ្ឋាភិបាលថៃត្រៀមថវិកា៣០លានដុល្លារ សម្រាប់ជួយកសិករជួបការលំបាក…

បរទេស ៖ កាលពីពេលថ្មីៗ គេហទំព័រ បាងកកប៉ុស្តិ៍ របស់ប្រទេសថៃ បានចុះផ្សាយថា រដ្ឋាភបាលថៃត្រៀមប្រាក់៣០លានដុល្លារ សម្រាប់ដាក់បញ្ចូលជាកញ្ចប់ថវិកាប្រចាំឆ្នាំ២០២០ របស់ក្រសួងឧស្សាហកម្ម ដើម្បីជួយកសិករជួបការលំបាក និងខ្វះដើមទន់។

គេហទំព័រខាងលើបានឲ្យដឹងថា លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងឧស្សាហកម្មថៃ ប៉ាសូ លូហាជន (Pasu Loharjun) កំពុងពិភាក្សាជាមួយដៃគូពាក់ព័ន្ធ រួមទាំងធនាគារផងនោះ អំពីវិធានការចាំបាច់ ដែលគ្រោងដំណើរការលើការចំណាយ១ពាន់លានបាតនេះ នឹងដាក់បញ្ចូលជាផ្នែកមួយនៃកញ្ចប់ថវិកាប្រចាំឆ្នាំ២០២០ របស់ក្រសួងឧស្សាហកម្ម ដែលចាប់ផ្តើមនៅខែក្រោយនេះ ដើម្បីបង្កើតគំរូ២ទៅ៣បែប គាំទ្រកសិករថៃ ដោយការលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ និងបង្កើនចំណូលគ្រួសារ។


លោកមន្ត្រីថៃ ប៉ាសូ បានសង្កត់ធ្ងន់ថា វិស័យស្បៀងអាហារនឹងក្លាយជាការផ្តោតសំខាន់សម្រាប់ផែនការថ្មី ដែលនឹងអភិវឌ្ឍគំរូប្រើដំណាំ ដើម្បីផលិតអាហារកែច្នៃ និងជួយកសិករឲ្យទទួលបានទិន្នផលខ្ពស់។ ខណៈដែលរដ្ឋាភិបាលថៃ បានបញ្ជាឲ្យក្រសួងឧស្សាហកម្មដឹកនាំគម្រោងគាំទ្រវិស័យកសិកម្មនេះ ដោយដើរតាមគោលដៅរបស់រដ្ឋាភិបាលក្នុងការកសាងប្រជាជាតិមួយ ដែលមាន «កសិករវៃឆ្លាត» ក្រោមផែនការ ឈ្មោះថា ប្រាឆា រ៉ាត់ (Pracha Rat) ៕

ប្រភព: pressnews

Leave a Reply

Your email address will not be published. Required fields are marked *