ឱសថស័ក្តសិទ្ធនៅផ្ទះបាយសោះ! ខ្ទឹមសមានសមត្ថភាពអាចព្យាបាលជំងឺមហារីកសួតយ៉ាងមានប្រសិទ្ធភាព…

មូលហេតុចម្បងដែលបណ្តោលឲ្យកើតជំងឺមហារីកសួត គឺទម្លាប់ជក់បារី ហើយសូម្បីតែអ្នកដែលស្រូបយកផ្សែងបារីញឹកញាប់ក៏ធ្វើឲ្យសួតចុះខ្សោយដែរ។
ដូច្នេះ ដើម្បីគេចផុតពីជំងឺដ៏មានគ្រោះថ្នាក់មួយនេះ តើយើងត្រូវធ្វើដូចម្តេចទៅ?បើយោងតាមការស្រាវជ្រាវថ្មីមួយរបស់ក្រុមអ្នកជំនាញនៅប្រទេសចិនបានបង្ហាញថា ការប្រើប្រាស់ខ្ទឹមឆៅអាចកាត់បន្ថយជំងឺមហារីកដល់ទៅ ៤៤ភាគរយ បន្ទាប់ពីការតាមដានទៅលើអ្នកជំងឺមហារីកសួតចំនួន ១,៤២៤នាក់ និងអ្នកស្ម័គ្រចិត្តចំនួន ៤,៥៣៤នាក់ រួចមក។


អ្នកស្រាវជ្រាវធ្វើការសន្និដ្ឋានថា ខ្ទឹមសមានផ្ទុកសមាសធាតុសរីរាង្គសំខាន់ៗពីធម្មជាតិជាច្រើន រួមទាំងសារធាតុ Allicin ដែលមានសមត្ថភាពអាចព្យាបាលជំងឺច្រើនមុខ។ នេះហើយ ជាមូលហេតុ ដែលធ្វើឲ្យខ្ទឹមសមានសមត្ថភាពក្នុងការការពារជំងឺមហារីកសួតយ៉ាងមានប្រសិទ្ធភាព។

តើអ្នកត្រូវប្រើប្រាស់ខ្ទឹមសយ៉ាងដូចម្តេច?

ការធ្វើលំហាត់ប្រាណជាប្រចាំអាចកាត់បន្ថយជំងឺមហារីកសួតបាន១៥ភាគរយ ហើយការទទួលទានតែបៃតងអាចកាត់បន្ថយជំងឺមហារីកសួតបានតែ១៨ភាគរយ ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើអ្នកដាក់បញ្ចូលខ្ទឹមសឆៅទៅក្នុងរបបអាហារយ៉ាងហោចណាស់ពីរដងក្នុង១សប្តាហ៍ ទម្ងន់ប្រហែលជា៣៣ក្រាម អាចកាត់បន្ថយហានិភ័យរហូតដល់ទៅ ៤៤ភាគរយ។ ខ្ទឹមសទម្ងន់៣៣ក្រាមនេះ អាចមានចំនួនពី១០ទៅ៣០កំពឹស គឺអាស្រ័យទៅលើខ្ទឹមតូចឬធំ ដែលអ្នកត្រូវទទួលទានជារៀងរាល់សប្តាហ៍។

សូម្បីតែអ្នកជក់បារីក៏ដោយ ប្រសិនបើពួកគេទទួលទានខ្ទឹមសឲ្យបានពីរដងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត ៣០ភាគរយ បើធៀបទៅនឹងអ្នកជក់បារីដែលមិនញ៉ាំខ្ទឹមស។ដោយសារតែឃើញពីអត្ថប្រយោជន៍ទាំងអស់នេះហើយ ទើបក្រុមអ្នកជំនាញជាច្រើនបានផ្តល់អនុវសាស្ត្រឲ្យយើងគ្រប់គ្នាទទួលទានឲ្យបានញឹកញាប់៕

**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។

Leave a Reply

Your email address will not be published. Required fields are marked *