កូនម៉ាក់មិនមែនជាកូនឥតខាន់ស្លាទៀតទេ! ទោះម៉ាក់ប៉ាមានកូនមុនរៀបការ ញាតិតិះដៀលថាប៉ុណ្ណា តែម៉ាក់ប៉ាស៊ូទ្រាំបានរហូតមានថ្ងៃនេះ…
ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍ គឺពិតជាព្រឹត្តិការណ៍ដ៏សំខាន់ខ្លាំងណាស់ សម្រាប់ជីវិតមនុស្សម្នាក់ៗ។ កាលពីសម័យមុន ឪពុកម្ដាយគ្រប់រូប ជាអ្នកទុកដាក់កូនចៅរួចស្វែងរកគូស្រករអោយពួកគេ។ ប៉ុន្ដែមកដល់ពេលបច្ចុប្បន្ននេះវិញ យុវជន យុវតីខ្មែរ មួយចំនួន មានសេរីភាពក្នុងការជ្រើសរើសគូស្រកររបស់ពួកខ្លួនដែលស្រលាញ់ រួចធ្វើការស្វែងយល់ចិត្តគ្នា ទៅវិញទៅមក មុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍។
ដោយឡែក ក្រឡេកមកមេីលពីគូស្នេហ៍មួយគូនេះវិញ បានសម្រេចបំណងប្រាថ្នា បន្ទាប់ពីខ្លួនបានរួមរស់នៅជាមួយគ្នា ដោយមិនបានរៀបការតាមប្រពៃណី រហូតមានចំណងដៃកូនស្រីម្នាក់។ បើទោះជាយ៉ាងនេះក្ដី អ្នកទាំងពីរមិនបានបំភ្លេចប្រពៃណីខ្មែរនោះទេ ដោយពេលនេះគូស្នេហ៍មួយគូនេះ បានកាន់ដៃគ្នាចូលរោងការហេីយ ក្រោមការចូលរួមអបអរសាទរពីភ្ញៀវកិត្តិយស និងបងប្អូនសាច់ញាតិទាំងសាងខាង។
ជាមួយគ្នានេះដែរ នារីជាភរិយា ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ ជេនឌី ជេនឌី បានសរសេរប្រាប់ឱ្យដឹងថា៖ «តាយាយរបស់កូន មិនដែលប្រដៅម៉ាក់អោយម៉ាក់ដើរខុសប្រពៃណីបែបនេះទេ តែក៏ព្រោះចិត្តមិនដាច់ចិត្ត ធ្វើជា ឃា តករ កូនកើតមកព្រោះតែក្តីស្រលាញ់របស់ម៉ាក់និងប៉ា អញ្ចឹងកូនសាកសមនិងរស់នៅមើលឃើញពិភពលោកនេះដូចក្មេងដទៃទៀតដូចគ្នា។
តែឥលូវម៉ាក់ប៉ារៀបការហើយកូនស្រី ឆ្នាំមុនម៉ាក់ប៉ាបំពេញតួនាទីជាឪពុកម្តាយដែលមានទំនួលខុសត្រូវ ឆ្នាំនេះម៉ាក់ប៉ាបំពេញតួនាទីជាកូន រៀបការបំពេញមុខមាត់តានឹងយាយរបស់កូនទាំងសងខាង ទោះម៉ាក់ប៉ាមានកូនមុនរៀបការ ញាតិតិះដៀលថាប៉ុណ្ណា តែម៉ាក់ប៉ាស៊ូទ្រាំបានរហូតមានថ្ងៃនេះ ។ កូនម៉ាក់មិនមែនជាកូនឥតខាន់ស្លាទៀតទេ មើលមុខចុះស្រណោះណាស់»។
ប្រភព: khosja