មិនគួរឲ្យជឿសោះ!!!​ វិញ្ញាណរបស់ពលករធ្វើការនៅកូរ៉េ ចូលសណ្ឋិតក្នុងខ្លួនបងស្រីម្នាក់​ និងបាន​​ទួញសោករៀប​រាប់​ថា​ប្រាប់​អ្នក​ផ្ទះ​ថា…(មានវីដេអូ)

ទាក់ទង​នឹង​ព័ត៌មាន​ដែល​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​កូរ៉េ​ម្នាក់​ ​បានស្លាប់​ដោយសារ​ជំងឺគាំង​បេះដូង​ ខណៈ​ដែល​ទទួល​រងនូវ​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ និងមានស្រុកកំណេីត​ ស្ថិត​ក្នុង​ភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ទន្ទឹម​នឹង​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​ដែរ​ បានធ្វើ​ឲ្យ​បងប្អូន​សាច់ញាតិ​ ជាពិសេស​ឪពុកម្ដាយ​របស់​សព​ជន​រងគ្រោះ​ បានមានក្តី​រន្ធត់​ចិត្ត​ជាខ្លាំង​ ​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ដ៏​សោកសៅ​នេះ​។ សូម​ជម្រាប​ដែរថា​ សពរបស់​ប្អូន​ប្រុស​មាន​ឈ្មោះ​ ពក​ ពឿន​ ហៅ (ប៊ុន​ ថាន)​ Rā Høø ​បានដឹកមកដល់ប្រទេស​កំណើត​ នាវេលា​ម៉ោង​ ១១៖៣០​នាទី​យប់​ ថ្ងៃ​ទី​២២​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ ។

ដោយ​ឡែក​ កាល​ពី​យប់មិញ​នេះ​ យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ Le seoul news បាន​មានការ​លើក​ឡើង​ថា៖​ «វិញ្ញាណរបស់ពលករធ្វើការនៅកូរ៉េ ចូលសណ្ឋិតក្នុងខ្លួនបងស្រីម្នាក់នៅកំពង់ចាម។ នៅរស់សូមសាងអំពេីល្អអោយបានច្រេីន។ សូមជួយចែករំលែកដល់មនុស្សដែលគិតមិនល្អ អោយកែប្រែជាមនុស្សគិតល្អវិញ សាធុសាធុ»។


បេីមេីលតាម​ទិដ្ឋភាព​ក្នុង​ឃ្លីប​វីដេអូ​មួយ​នេះ​ សពជនរងគ្រោះដែលបានស្លាប់និងចូល​សណ្ឋិត​ក្នុង​ខ្លួន​បងស្រី​ម្នាក់​នោះ​ គឺបានមានការរៀបរាប់យ៉ាងច្រេីនទៅ​កាន់​ក្រុម​គ្រួសារ​ ដែលរូបគេពិតជា​មិនបាន​ដឹងថាខ្លួនឯងបានស្លាប់នោះទេ​ ហេីយខ្លួនពិតជា​មិនចង់បែកចេញពី​គ្រួសារ​នោះដែរ​ ទេីប​ខ្លួន​ព្យាយាម​មកផ្ទះ​ តែត្រូវ​បានគេហាមប្រាណ​មិនអោយចូល​ ហេីយ​វិញ្ញាណក៏គ្មាន​ទិសដៅនោះដែរ។


ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *