ខ្មែរលើកស្ទួយគាំទ្រខ្មែរ!​ កក្រើក​លេីឆាក​តន្ត្រី​អន្តរជាតិកញ្ញា​ មាស​ សុខសោភា​ ឆ្នៃ​ម៉ូតសម្លៀក​បំពាក់​មាន​រូប​ទង់ជាតិ​ខ្មែរ​ ឈរច្រៀង​យ៉ាង​ពិរោះនៅលើឆាកតន្ត្រីអន្តរជាតិ​ ​ទទួល​បាន​ការស្រែក​ហ៊ោ​កញ្ឆៀវ​ពេញ​កម្មវិធី​ទាំង​មូល…

កញ្ញា​ មាស​ សុខសោភា​ គឺជា​កំពូល​តារា​ចម្រៀង​មួយរូបដ៏មាន​ឈ្មោះ​ល្បី​​ និងមានងារជារាជធានី​សម្លេងផ្អែម​ ដែលមានទឹកដម​ពិរោះ​រណ្តំ​ លាយឡំជាមួយ​ភាព​ក្រមិចក្រមើម ទន់ភ្លន់​ ស្រស់ស្អាត​ ពោ​ពេញ​ទៅដោយ សមត្ថភាព​ និងទេពកោសល្យ កំពុងមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំងសម្បេីម​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​សំណាក់ មជ្ឈដ្ឋាន​មហាជន​ជាច្រើន។


សូម​ជម្រាប​ដែរថា​ កំពូលតារាចម្រៀង​ស្រី​ក្នុង​ផលិតកម្ម​ថោន​ កញ្ញា​ មាស​ សុខសោភា​​ បានសាងភាព​ល្បី​ល្បាញ​របស់​ខ្លួន​ពីមួយថ្ងៃទៅមួយថ្ងៃ​ ដោយតារាចម្រៀងស្រី​រូបនេះ​ តែងតែចេញនូវ​បទចម្រៀង​ថ្មី​ៗ​ជាច្រើន​ ដែល​សុទ្ធ​សឹង​តែមាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​សម្បើម​ពី​មហាជន​ ជាពិសេស​ចំពោះ​មិត្ត​ៗយុវវ័យ​តែម្តង​។

ដោយ​ឡែក​ កាល​ពី​ម្សិលមិញ​នេះ​ កញ្ញា​ មាស​ សុខសោភា​ បាន​សាង​ភាព​អស្ចារ្យ​ និងបានធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ ក៏ដូចជា​អន្តរជាតិ​មានការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ដោយ​រូបនាង​បាន​មាន​វត្តមាន​សម្តែង និងច្រៀង នៅក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំមួយឈ្មោះថា Asean- ROK​ Commemorative Summit 2019 នៅទីក្រុង Busan​ ប្រទេសកូរ៉េខាងត្បូង។

ក្នុង​នោះដែរ​ កញ្ញា មាស សុខសោភា បានមានការ​ស្រែក​ច្រៀង​យ៉ាង​ពិរោះ​អស្ចារ្យ​​ ធ្វើ​ឲ្យ​ឆាក​តន្ត្រី​ដ៏ល្បី​របស់ប្រទេសកូរ៉េទាំង​មូល​មានការ​ផ្ទុះ​កក្រើក​​ ចំណែក​ឯ​ទស្សនិកជន​វិញមានការ​ស្រែក​ហ៊ោ​កញ្ឆៀវ​យ៉ាង​ពេញ​ទំហឹង​តែម្តង​ ជាមួយ​នឹង​ស្ទាយ៍​រាំ​ ក៏ដូច​ជា​ភាព​បុិនប្រសព្វ​បែប​ក្រមិចក្រមើម​ កាន់តែ​ទទួល​បាន​នូវ​ភាព​រីករាយ​ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​។

 

អ្វី​ដែលកាន់តែ​ពិសេស​នោះ​ កញ្ញា មាស សុខសោភា​ បានតុបតែងខ្លួនយ៉ាងស្អាត ជាមួយ​សម្លៀក​បំពាក់​មានឆ្នៃដាក់រូបទង់ជាតិរបស់ប្រទេសកម្ពុជា ឈរច្រៀងលើឆាកអន្តរជាតិ​ គឺពិតជា​អស្ចារ្យ​ខ្លាំង​ណាស់​ ដែលនេះ​ពិតជា​មោទនភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំង​មូល​ផងដែរ។ កុំឲ្យ​ខាត​ពេល​យូរ​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​ដូច​តទៅ​។


ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *