អ្នកល្អពេកហើយ ជប៉ុនអើយ!!! ជប៉ុនចាយលុយជាង ១ លានដុល្លារ បង្រៀនប្រជានខ្មែរអោយចេះផលិតស្មៅគោ…

រដ្ឋាភិបាលជប៉ុនបានផ្តល់លុយប្រមាណជា ១ លានដុល្លារតាមរយៈអង្គការ JICA ទៅដល់ក្រុម Applied Natural product co.Ltd (ANP) ដើម្បីធ្វើការវិនិយោគទៅលើការដាំដុះស្មៅSorghum silage ចំណីសត្វគោ ហើយធ្វើការកែច្នៃនាំចេញ និងផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមសត្វគោយកទឹកដោះក្នុងតំបន់នោះ ។សម្រាប់ចំណីសត្វគោ ដែលជាប្រភេទស្មៅ Sorghum silage ដែលត្រូវបានដាំឡើងនៅលើទឹកដីតាដំបងក្រញូង ក្នុងខេត្តបាត់ដំបង ដែលជាតំបន់ដែលមានសក្តានុពលខ្លាំងបំផុត ជាពិសេសលើការដាំដុះដំណាំកសិកម្ម ។

យ៉ាងណាមិញ នៅក្នុងជំនួបមួយ រវាងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ កាលពីថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៩នេះ លោក Yuji SEGOSHI ទីប្រឹក្សា និងជាអ្នកសម្របសម្រួលគម្រោងនៃអង្គការ JICA ពោលលោកបានមានប្រសាសន៍ថា កាលពីឆ្នាំ ២០១៨ គម្រោងផលិតបានជាចំណីសត្វបានប្រមាណជា២១១តោន សម្រាប់ផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយនៅរាជធានីភ្នំពេញ ដោយក្នុង១តោន ទទួលបានតម្លៃចន្លោះពី ៧០-៨០ ដុល្លារអាមេរិក។

ជាក់ស្តែង ក្នុងឆ្នាំ២០១៩នេះ គ្រោងបង្កើនការផលិតឱ្យបាន ៤៥០តោន ហើយបច្ចុប្បន្នផលិតកម្មនៅមានកម្រិត ការផ្គត់ផ្គង់មិនបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ បញ្ហាចម្បងក្នុងពេលបច្ចុប្បន្ននេះគឺមធ្យោបាយ និង តម្លៃនៃការដឹកជញ្ជូន រួមជាមួយការកង្វះប្រភពទឹកសម្រាប់ស្រោចស្រពផងដែរ ។

តែបើទោបីជាយ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើទៅដល់ស្នើឱ្យលោក Yuji SEGOSHE និង ក្រុមហ៊ុន ANP ពិនិត្យលទ្ធភាពពង្រីកការអនុវត្តគម្រោងអោយកាន់តែសម្បូរបែបថែមទៀតផងដែរ ដែលគម្រោងទាំងនោះរួមមាន ៖រៀបចំចងក្រងសហគមន៍ផលិត ដើម្បីបង្កើនបរិមាណផលិត ធានាដល់ការផ្គត់ផ្គង់ និងផ្សព្វផ្សាយពូជ និងបច្ចេកទេសដាំដុះស្មៅប្រភេទមួយនេះអោយបានកាន់តែច្រើនដល់កសិករ និងកសិដ្ឋាន ហើយបង្វែរគោលដៅផ្គត់ផ្គង់នៅក្នុងតំបន់ផលិតវិញ ដើម្បីកាត់បន្ថយតម្លៃនៃការដឹកជញ្ជូនផងដែរ ។

ពោល សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និង អគ្គនាយកដ្ឋានសុខភាពសត្វ និង ផលិតកម្មសត្វបង្កើនការដាំដុះ ជាពិសេសនៅតំបន់ខ្ពង់រាបដើម្បីជួយស្រទាប់ដីមិនឱ្យបាត់បង់ជាតិទឹក និង បង្កើនគុណភាពដី ជាពិសេសនោះត្រូវរៀបចំ និង បំពេញខ្សែសង្វាក់ផលិតកម្មពីមុនការដាំដុះ រហូតដល់ការធ្វើពាណិជ្ជកម្មឱ្យបានពេញលេញ ដូចជាការដាំដុះ ចិញ្ចឹម និង ផ្គត់ផ្គង់ទីផ្សារដោយខ្លួនឯង ដែលវាជាចំណុចសំខាន់បំផុតដើម្បីអោយការវិនិយោគមួយនេះមានការរីចចម្រើនកាន់តែច្រើន ។business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *