ចែករំលែកបន្តដេីម្បីលេីកទឹកចិត្តលោកតាបន្តការសិក្សា​ ការរៀនសូត្រគ្មានថ្ងៃណាអាចបញ្ចប់បានទេ…​

ហ្វេសប៊ុក ៖ ពំនោលនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីសារៈសំខាន់នៃការសិក្សារ។ ជីវិតដែលនឹងមានដំណើរ​ប្រកប​ដោយសេចក្តីសុខ និងសម្រេចបានជោគជ័យត្រូវអាស្រ័យដោយ ការសិក្សារ។ ការសិក្សារ គឺជាផ្នែកមួយនៃជីវិតដែលមិនអាចគេចវេះជៀសវាង។ បើពុំមានការសិក្សារទេ ជីវិតនឹងត្រូវគាំងស្ងៀមដូចគេចុចជីពចរ មិនអាចដើរឆ្ពោះទៅរកក្តីរុងរឿងបានឡើយ។សេចក្តីសុខនិងជោគជ័យរបស់មនុស្ស ត្រូវចាប់ចេញដំណើរឡើងពីការមើលឃើញតម្លៃនៃការសិក្សារនោះឯង។


ការរៀន មានសារៈសំខាន់ចំពោះបុគ្គលម្នាក់ៗផង ហើយក៏មានសារៈសំខាន់ដល់លោកយើងព្រមទាំងមនុស្សជាតិលើលោកផងដែរ។ បើមនុស្សភាគច្រើននៅលើលោកសុទ្ធតែជាអ្នកដែលមិនបានរៀន ការអភិវឌ្ឍអ្វីៗផងទាំងពួងលើលោក ពិតជាកើតឡើងដោយពិបាកបំផុត ឬស្ទើរតែមិនអាចដើរទៅមុខបាន (ឬដើរថយក្រោយ?) រហូតដល់គេអាចនិយាយថា “លោកវិលទៅមុខដោយការរៀន” បើពុំមានការរៀនទេ “លោកប្រៀបដូចជានៅគាំង”។ ពេលនោះលោកនឹងត្រូវធ្លាក់ដុនដាប ហើយអាចនឹងឈានទៅដល់ទីអវសាននៃពិភពលោក និងបណ្តាមនុស្សជាតិរួមជាមួយផងដែរ។

ប្រភព: khmernews

Leave a Reply

Your email address will not be published. Required fields are marked *