ការស៊ែររបស់បងប្អូនពិតជាមានតម្លៃពិតមែន​! ប្អូនប្រុសដែលបានបាត់ខ្លួន ពេលនេះបានរកឃើញវិញហើយបងស្រីម្នាក់ បានធ្វើការប្រកាសស្វែងរកប្អូនប្រុសដែលបានបាត់ខ្លួន តែពេលនេះបានទទួលដំណឹងហើយ…

កាលពីពេលថ្មីៗនេះ យុវជនម្នាក់បានបាត់ខ្លួនពីផ្ទះជាច្រើនថ្ងៃមកហើយ នៅមិនទាន់បានដឹងនៅឡើយថា បាត់ទៅជាមួយអ្នកណានោះទេ ដោយក្រុមគ្រួសារមានការបារម្ភខ្លាំង ក៏បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងបានបង្ហោះតាមហ្វេសប៊ុក។

គណនី Mey MeyLy បានសរសេរថា៖ នេះជាក្មេងប្រុសដែរត្រូវជាប្អូនជីដូនមួយដែររស់នៅជាមួយខ្ញុំគាត់បានបាត់ពីផ្ទះ​ កាលពីយប់​​ ២២ ១១ ១៩​ ម៉ោងប្រហែល​៨:០០ យប់​ គាត់ទៅជាមួយមិត្តភក្តិរបស់គាត់ហេីយមិនដឹងមិត្តរបស់គាត់និយាយអ្វីខ្លះទេ​ លួងលោមអ្វីខ្លះ​ ​ហេីយមិនដឹងថាមិត្តរបស់គាត់មានបំណងអ្វីលេីកគាត់​។

សូមបងប្អូនជួយពួកខ្ញុំផង​បេីបងប្អូនណាបានឃេីញរូបរាងនឹងភិនភាគដូចរូបដែរនាងខ្ញុំបង្ហោះជួយឃាត់គាត់ទុកហេីយទាក់ទងមកខ្ញុំតាមលេខទូរស័ព្ទ ០១២៧០៩៥១៩ /០៦៩៨៨៨៨០៩ បេីប្អូនទាក់ទងពួកខ្ញុំមិនបាន​ បងប្អូនអាចជួយឃាត់យកទៅទុកនៅប៉ុសបូសីសតាមខណ្ឌដែរបងបអូនរកឃេីញក៍បានព្រោះខាងពួកខ្ញុំបានដាក់ពាក្សប្តឹងប៉ូសីសគ្រប់ខណ្ឌហេីយ​ (​ខ្ញុំនឹងមានជាសាគុណជូនបងប្អូនសំរាប់ការជួយរបស់បងប្អូន​ ​​)​ សូមបងប្អូូនជួយ​ share ផង​ សូមអរគុណបងប្អូនទាំងគ្នាទុកជាមុន​ Piseth Rithy។

តែពេលនេះបានរកឃើញយុវជនដែលបានបាត់ខ្លួនហើយ បងស្រីគាត់បានសរសេរថា៖ អរគុណបងប្អូនក្នុងFB ដែរបានជួយស៊ែ​ លូវនេះមិត្តភក្តិគាត់ជូនគាត់បានមកដល់ផ្ទះវិញហេីយ​ ​ហេីយក៍អរគុណដល់បងប៉ូសីស​គ្រប់ខណ្ឌដែរបានជួយ​ នឹង​អរគុណដល់បង​Sovann Rithy ដែរបានជួយផ្សព្វផ្សាយ​ អរគុណខ្លាំងណាស់​៕

ប្រភព: cambo-social

Leave a Reply

Your email address will not be published. Required fields are marked *