កូនខ្មែរគួរតែដឹង!!! មកស្គាល់រថយន្តម៉ាក Angkor ដែលផលិតនៅ​ក្នុងប្រទេសកម្ពុជាក្នុងសម័យ​សង្គមរាស្ត្រនិយម​ឆ្នាំ​១៩៦០…

រថយន្ត Angkor ប្រភេទ Mini bus ដែលផលិតនៅកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយមអំឡុងទសវត្សរ៍ ឆ្នាំ១៩៦០(១៩៥៥-១៩៥៦)​ ហើយត្រូវបានតម្លើងសារជាថ្មីនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយទុករចនាបទនៅដដែល។បើតាមលោកពូដែលជាម្ចាស់រថយន្តមួយគ្រឿងក្នុងចំណោមរថយន្តដែលមានសល់ប្រហែល៤ គ្រឿងនេះ (ពណ៌ស ៣គ្រឿង និងទឹកក្រូច ១គ្រឿង) បារៀបរាប់ឲ្យយើងដឹងថា រថយន្តនេះសល់តាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ

ប៉ុន្តែកៅអីអង្គុយ តួ ទ្វារនិងតំបូលរថយន្តពុកផុយអស់ទៅហើយ និងត្រូវបានជួសជុល និងរៀបចំតម្លើងសារជាថ្មី នៅទសវត្សរ៍ឆ្នាំ១៩៩០ យើងហ្នឹងទេ ដោយយកតាមគម្រូចាស់ប៉ុណ្ណោះ ប៉ុន្តែគ្រឿងម៉ាស៊ីន និងគ្រឿងក្រោមភាពច្រើនគឺជារបស់ដើមស្ទើរតែទាំងអស់ដោយមានផ្លាស់ប្ដូរគ្រឿងបន្លាស់មួយចំនួនដែរ។

បើតាមពត៌មានកន្លងមក បានឲ្យដឹងថាម៉ាស៊ីនដើមរបស់វា គឺផលិតដោយក្រុមហ៊ុន Citröen របស់ប្រទេសបារាំង, ឯគ្រឿងបន្សំផ្សេងៗ ត្រូវបានផលិតនៅកម្ពុជា។ បច្ចុប្បន្នរថយន្តទាំងនេះ ត្រូវបានគេប្រើសម្រាប់ដឹកទំនិញ និងអ្នកដំណើរទៅមកជាប្រចាំពីទីរួមខេត្តបាត់ដំបង ទៅផ្សារមោង ក្នុងស្រុកមោងឫស្សីតែប៉ុណ្ណោះ។

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

Leave a Reply

Your email address will not be published. Required fields are marked *