ពិតជារំភើបជំនួសក្មេងៗណាស់!!! លោកឧកញ៉ាចិត្តធម៌ ទៀ វិចិត្រ បាន ឧបត្ថម្ភសម្ភារៈសិក្សា កង់ និងថវិការជូនសិស្សនៅតំបន់ដាច់ស្រយាល (វីដេអូ)

លោកឧកញ៉ា ទៀ វិចិត្រដែលត្រូវបានគេឲ្យឈ្មោះថាជាលោកឧកញ៉ាចិត្តធម៌ ដែលលោកតែងតែចុះជួយដល់ពលរដ្ឋក្រីក្រនៅតាមដំបន់ដាច់ស្រយាល។ដោយឡែកកាលពីពេលថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសម្ភារៈសិក្សា កង់ និងថវិកាមួយចំនួនទៀត ទៅឧបត្ថម្ភជូនសិស្សានុសិស្សក្រីក្រ ជួបការលំបាកច្រើននាក់ ដែលកំពុងសិក្សានៅសាលារៀនមួយកន្លែង ថែមទៀតផង គឺ សាលាបឋមសិក្សាអូកក់ ស្ថិតនៅភូមិអូរកក់ ឃុំអូរគៀង ស្រុកសំបូរ ខេត្តក្រចេះ។

ក្នុងនោះផងដែរសិស្សម្នាក់ៗទទួលបានការ ឧបត្ថម្ភមានដូចជា សម្លៀកបំពាក់២សម្រាប់ , កង់១ជាមធ្យោបាយជិះមកសាលារៀន អមដោយថវិកាម្នាក់ៗចំនួនមួយម៉ឺនរៀល , កាតាបដាក់សម្ភារៈសិក្សា និងសម្ភារៈសិក្សាមួយចំនួនទៀតផង ដែលនេះធ្វើឲ្យពួកសិស្សទាំងនោះមានការត្រេកអរ និងខិតខំសិក្សាបន្ថែមទៀត។

ជាមួយគ្នានេះផងដែរ លោកគ្រូ អ្នកគ្រូនិងអាណាព្យាបាលសិស្ស ក៏បានថ្លែងអំណរគុណចំពោះសន្តានចិត្ត សប្បុរស របស់លោកឧកញ៉ា ទៀ វិចិត្រ ដែលសន្តោសជួយដល់សិស្សក្រីក្រជួបការលំបាក បានផ្តល់ជាកម្លាំងចិត្តបន្ថែមដល់សិស្សានុសិស្សកូនចៅប្រជាពលរដ្ឋនៅតំបន់នោះ ហើយពួកគេនិងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីឲ្យមានការរីកចំរើនទាំងអស់គ្នា៕

Leave a Reply

Your email address will not be published. Required fields are marked *