តាមពិតបែបនេះទេ!! កញ្ញារាប៊ី សារភាពត្រង់ៗថាមួយតួខ្លួនកែ តែកន្លែងពិសេសមួយទេ គឺត្រង់….
ភ្នំពេញ តារាចម្រៀងស្រី ដែលផ្តើមចេញពីអាជីពជាប្រធានក្រុមរាំ និងធ្លាប់ជាពិធីការិនីទូរទស្សន៍ហង្សមាសកញ្ញា រ៉ាប៊ី ដែលបច្ចុប្បន្ននេះ សម្បូរទីផ្សារសិល្បៈចម្រៀងខ្លំាងណាស់ ថែមទំាងល្បីទៀតផង ក្រោយពីផ្ទុះបទមាន់ស្រែនោះ យ៉ាងណាមិញ ជាមួយរូបសម្រស់ដ៏ស្រស់ស្អាតមួយតួខ្លួន ជាពិសេសត្រង់
«ទម្រង់មុខ» ដែលធ្វើឲ្យកន្លង់ជាច្រើន បានត្រឹមអន្ទះសារចង់សុំសេចក្តីស្នេហាពីនាងបំផុតនោះ ថ្មីៗនេះ ស្រីស្អាតរូបនេះសារភាពត្រង់ៗថា៖“ខ្ញុំសូមសារភាពថា មួយតួខ្លួនខ្ញុំ គឺបានកែតែម្យ៉ាងគត់ នោះគឺ «ច្រមុះ» ។ ហើយក្រៅពីនេះ ខ្ញុំពុំកែកុននោះទេ ទាំងដើមទ្រូង និងចង្កាអី គឺជារបស់ធម្មជាតិសុទ្ធសាធ ។
តាមពិតទៅ ច្រមុះហ្នឹង កុំអីក៏មិនកែដែរ តែមានមិត្តភក្តិគេនាំគ្នាថា អ្ហែងស្អាតហើយ តែអន់ច្រមុះបន្តិច មិនសូវស្រួច អ៊ីចឹងចេះតែធ្វើតាមគេទៅ» ។ តាមរយៈការធ្វើច្រមុះនេះផងដែរ កញ្ញា រ៉ាប៊ី ក៏បានបញ្ជាក់ឲ្យដឹងទៀតថា «ខ្ញុំធ្វើច្រមុះហ្នឹងប្រយ័ត្នប្រយែងដែរ គឺធ្វើអាថ្លៃដល់ទៅ ៣០០០ ដុល្លារ ហើយគេធានាថា
គ្មានប្រឈមបញ្ហាធ្វើទុក្ខអីទេ គឺអាចសុវត្ថិភាពមួយជីវិតមិនដូចគេកែត្រឹមតម្លៃថោកៗ៥០០ ទៅ ៧០០ ដុល្លារនោះទេ ។ ខ្ញុំធ្វើអាថ្លៃហ្នឹង គឺមិនភ័យខ្លាចកើតមហារីក” ៕ គូរបញ្ចាក់ផងដែលថាថ្មីៗនេះកញ្ញាទើបតែចេញបទថ្មីមួយ ដែលផ្ទុះខ្លំាងមែនទេគឺបទ រំារហែកតែខោ