សុំសរសើរដោយចិត្តស្មោះ!!! បើទោះជា ចាន់ សុបញ្ញា រវល់ការងារសិល្បះក៌ដូចជាការសិក្សាមែនប៉ុន្តែនៅតែឆ្លៀតធ្វើរឿងមួយនេះជូនឪពុកម្តាយ

ប្អូនប្រុស ចាន់ សុបញ្ញា គឺជាក្មេងប្រុសដែលចេះជួយការងារអ្នកផ្ទះ បើទោះជាពេលនេះ ប្អូនក្លាយជាតារាល្បី ក៏ប្អូនមិនប្រកាន់ខ្លួននឹងការងារបែបនេះដែរ។ ក្រោយពីបញ្ចប់ការប្រឡងកម្មវិធីលំដាប់ពិភពលោក X Factor Cambodia រដូវកាលទី១មក គេសង្កេតឃើញថា ម្ចាស់ពានរង្វាន់ប្អូនប្រុស ចាន់ សុបញ្ញា កំពុងតែមានភាពមមាញឹកខ្លាំងក្នុងការងារសិល្បៈ។

ទន្ទឹមនឹងនេះដែរ កាលពីព្រឹកមិញនេះ ប្អូនប្រុស ចាន់ សុបញ្ញា បានបង្ហោះរូបភាពមួយសន្លឹកនៅលើបណ្តាញសង្គម បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រចាប់អារម្មណ៍មែនទែន ក្រោយឃើញរូបភាពជាមួយ Caption បែបនេះថា៖“ថ្ងៃចុងសប្ដាហ៍​ ទំនេរពីការសិក្សា​ ជួយកិច្ចការពូមីង។

ក្រោយពីឃើញបែបនេះ មហាជននាំគ្នាលាន់មាត់សរសើរដល់តារាចម្រៀងពន្លកថ្មីរូបនេះថា បើជាមួយរយៈចុងក្រោយនេះ ប្អូនរវល់សិក្សារ និងសម្បូរការងារសិល្បៈក្តី ក៏ប្អូននៅតែឆ្លៀតជួយការងារអ្នកផ្ទះ ដែលមើលទៅពិតជាក្មេងឧហ្សាស៍គួរឲ្យស្រលាញ់ខ្លាំងណាស់។

ប្រភព៖khmertopnews

Leave a Reply

Your email address will not be published. Required fields are marked *