គាំទ្រអំពើល្អ!!! លោក​ ជំទាវ​ ហ៊ុន​ សុីណាត បាន​ឧបត្ថម្ភ​ដល់លោក​ សែម​ សង្វាត​ ដេីម្បី​ព្យាបាល​…

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​ លោក​ សែម​ សង្វាត​ អតីត​តារាចម្រៀង​ដ៏​ល្បីកាលពី​ជាង​១០ឆ្នាំ​មុន​​ និងធ្លាប់ជាតារារួមក្រុម EV Band​ បាន​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​អាការៈក្អួតឈាម​ដួលសន្លប់​ ក៏​ត្រូវ​បានក្រុម​គ្រួសារបញ្ចូន​ទៅ​កាន់​មន្ទីរពេទ្យ​ ជោរៃភ្នំពេញ​ ដេីម្បី​ធ្វើ​ការ​សង្រ្គោះ​ជា​បន្ទាន់​។

សូមជម្រាបជូន​ប្រិយមិត្ត​ឲ្យ​បាន​ដឹងថា​ លោក​ សែម​ សង្វាត​ បានមាន​ជំងឺ​ដ៏កាចសាហាវមួយ​ គឺជំងឺថ្លេីម​ ហេីយមុននឹងឈានដល់ការ​ធ្លាក់​ខ្លួន​បែប​នេះ​ គឺដំបូងឡេីងគាត់មាន​ជំងឺ​ច្រមុះ​ ដោយចេះ​តែលេបថ្នាំជាច្រេីនឆ្នាំរួចមក​ ក៏បង្កឲ្យប៉ះពាល់ដល់ក្រពះ​ និងថ្លេីម​ ហេីយកាន់តែ​វិវត្ត​ដូច​ដែរប្រិយមិត្ត​បានឃេីញស្រាប់ក្នុងពេលនេះយ៉ាងចឹង។

យ៉ាងណា​មិញ​ ក្រោយ​ពី​ជំងឺ​ដ៏​រាំរ៉ៃ​នេះ​នៅតែ​បន្ត​យាយី​ដល់លោក​ សែម​ សង្វាត​ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​រួច​មក​ ស្រាប់តែ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​​​ អតីត​តារាចម្រៀង​ដ៏​ល្បី​រូប​នេះ​ បានក្អួតឈាម​ដួលសន្លប់​ដោយសារ​តែផ្ទុះ​សរសៃក្រពះ​ និងមាន​អាការៈ​យ៉ាង​ធ្ងន់ធ្ងរ​ ត្រូវ​ការ​ឈាម​ជាច្រើន​ប្លោក​ប្លោក​ជា​បន្ទាន់​ ដេីម្បី​ជួយ​សង្រ្គោះ​ដល់​រូប​លោក។

យ៉ាងណា​មិញ​ នៅ​មុន​នេះ​បន្តិច​ អ្នក​នាង​ ចន​ ច័ន្ទលក្ខិណា​ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ បាន​មាន​ការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖«នាងខ្ញុំតំណាងអោយលោកជំទាវ Sinath Hun បាននាំយកថវិកាចំនួន 200$ មកជូនបងប្រុស សែម សង្វាត ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រោះលោកជំទាវកំពុងបំពេញភារកិច្ចនៅក្រៅប្រទេស ។

នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ដដ៏ល្អរបស់លោកជំទាវចំពោះបងប្រុស សែម សង្វាត សូមជូនពរលោកជំទាវមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច»។ សូមបងប្អូនអ៊ុំពូមីង​ មេត្តាបន្តជួយគ្រួសារគាត់ផង​ ខណៈ​ដែល​កំពុងជួបការខ្វះខាតថវិកា។ លេខ​ទូរស័ព្ទ​ 086853279​ ABA SANGVATH RATHANAK​ 000445411 កុងធនាគារកូនប្រុសបងសែមសង្វាត។

ប្រភព៖ khosja

Leave a Reply

Your email address will not be published. Required fields are marked *