អ្វីទៅជាស្នេហ៍ពិត? មួយគូទៀតហើយស្នេហាតាម Story ម្នាក់សេដ និងម្នាក់ទៀតខូចចិត្ត ឌឺដងគ្នាចុះឡេីង ចុងក្រោយក៏…
អ្វីទៅជាស្នេហ៍ពិត? មនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានស្នេហាពិត ទាំងមិនដឹងថា ស្នេហាពិត មានរូបរាង្គ និងលក្ខណៈបែបណានោះទេ។ តាមពិតទៅ ស្នេហ៍ពិត គឺជាស្នេហាដែលគ្មានលក្ខខណ្ឌ ហ៊ានតស៊ូ លះបង់ ជំនះ អាចធ្វើឲ្យមនុស្សមេីលលែងឃេីញ ស ខ្មៅ និងអាចធ្វើឲ្យមនុស្សមានភាពលំអៀងទៀតផង…។ល។
ដោយឡែក ក្រឡេកមកមើលពីគូស្នេហ៍មួយគូនេះវិញ ហាក់បីជារាងប្លែកបន្តិច ដោយចាប់ផ្តេីមទាក់ទងគ្នាតាម Story និងស្រលាញ់គ្នាដោយការឌឺដង ដោយម្នាក់សេដ និងម្នាក់ទៀតខូចចិត្ត យូរៗទៅក៏មានចិត្តស្រលាញ់គ្នាដោយមិនដឹងខ្លួន។ បេីយោងតាមរយៈគណនីហ្វេសប៊ុករបស់កូនក្រមុំ ដែលមានឈ្មោះ Theary Thy បានមានការរៀបរាប់ដូចតទៅ៖
«ស្នេហាតាម story ខាងប្រុសឆាតមកថាឱ្យ post រូប ច្រើនម្លេះ ម៉ាថ្ងៃៗ អស់រូប post នៅ យី សុខៗចេះដឹងរឿងគេអ្វីណា អត់យល់ម្នាក់ប្រុសហ្នឹង គិតអ្វី? ហើយនៅសុខៗឱ្យខ្ញុំទៅកំដរគេសេដទៀត និយាយទៅ chat ថាឱ្យហើយ ឱ្យកំដរគេសេដទៀត អ្នកសេដ ប៉ះ អ្នកខូចចិត្ត !! យូរទៅៗក៏មានចិត្តស្រលាញ់គ្មា
ធ្វើជាសង្សារគ្នាមិនយូរប៉ុន្មានក៏ក្លាយជាគូដណ្តឹងគ្នា ហើយនឹងត្រៀមក្លាយជាប្តី ប្រពន្ធគ្នានៅថ្ងៃអនាគត។ អរគុណប៉ាម៉ាក់ទាំងសងខាង ដែលសំរេចបំណងកូនទាំងពីរ ហើយសុំអរគុណដល់ បងប្អូន អ៊ុំ មីងពូ ដែលចូលកម្មវិធីក្នុងថ្ងៃនេះ ហើយក៏សុំទោលការខ្វះខាត រឺខុសឆ្គងអ្វីមួយ Thank you for coming in my life Juno Mini-Hunter II 22_11_2019»។